សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌច្បាអំពៅ ខូចខាតផ្ទះ៤ខ្នង ខណៈស្ត្រីម្នាក់របួសបាក់ជើង
ករណីអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ឧសភានេះ បណ្ដាលឲ្យឆេះខូចខាតផ្ទះមួយខ្នងទាំងស្រុង និង៣ខ្នងទៀតខូចខាត៥០ភារយ ខណៈស្ត្រីជាជនជាតិវៀតណាមម្នាក់រងរបួសបាក់ជើង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ 04×20 ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ អាន ឧស្សាហ៍ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ(ខូចខាតទាំងស្រុង)។ ផ្ទះធ្វើអំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ទំហំ 04×20ម៉ែត្រ ម្ចាស់ឈ្មោះ គីម ឡុង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ (ខូចខាត ៥០%)។ ផ្ទះអំពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី ទំហំ 10×15 ម៉ែត្រ ម្ចាស់ឈ្មោះ ថាច់ ថឺម ភេទ ប្រុស អាយុ៥៦ ឆ្នាំ មុខរបរ លក់ដូរ ( ខូចខាត ៥០%)។ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ 04×20 ម៉ែត្រ ម្ចាស់ឈ្មោះ លឹម មិនថាន់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ លក់ដូរ( ខូចខាត ៥០%)។ តាមរបាយការណ៍ករណីអគ្គីភ័យនេះកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនី។

របាយការណ៍បណញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យស្ត្រីជាជនជាតិវៀតណាមម្នាក់រងរបួសបាក់ជើងឈ្មោះ តុប ម៉ីហៀប អាយុ៣៦ឆ្នាំ ដោយសាររថយន្តពន្លត់អគ្គីភ័យថយក្រោយប៉ះជនរងគ្រោះបណ្តាលឲ្យបាក់ជើង និងបានបញ្ជូនទៅសង្គ្រោះ។
ក្នុងប្រតិបត្តិការពន្លត់ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់ ១៧ ឡាន=៦៨ ម៉ែត្រគូប៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


