សន្តិសុខសង្គម
សមត្ថកិច្ចអគ្គិភ័យ ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់គ្រោះអគ្គិភ័យបឋមដល់ពលរដ្ឋ និងទីតាំងអាជីវកម្មងាយរងគ្រោះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់ចុះណែនាំ និងអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់បឋមដល់ប្រជាពលរដ្ឋតាមផ្ទះ និងទីតាំងអាជីវកម្ម ដើម្បីឲ្យទទួលបានការយល់ដឹងកាន់តែទូលំទូលាយ។

ការចុះផ្សព្វផ្សាយខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ ថូ និង លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដែលបានបន្តយុទ្ធនាការចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ទីតាំងអាជីវកម្មលក់ដូរ និងបញ្ចូលហ្គាស ដើម្បីណែនាំពីវិធាន បង្ការគ្រោះអគ្គិភ័យ អាចនឹងកើតមានឡើងជាយថាហេតុ។
លោកវរសេនីយ៍ទោ ឯម គឹមហ៊ុល បានឲ្យដឹងថា កម្លាំងជំនាញ បានណែនាំដល់ប្រជាពលរដ្ឋ និងទីតាំងអាជីវកម្ម ចាំបាច់ត្រូវតែមានបំពង់ពន្លត់អគ្គិភ័យ តិច ឬ ច្រើន តាមស្ថានភាពលំនៅឋាន ឬអាជីវកម្ម ហើយត្រូវប្រាកដថា សមាជិកក្នុងគ្រួសារ សុទ្ធតែចេះប្រើប្រាស់វា។

ក្នុងឱកាសចុះផ្សព្វផ្សាយនេះដែរ សមត្ថកិច្ច ក៏បានណែនាំប្រាប់ពីវិធីទប់ស្កាត់មួយចំនួន និងរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ដើម្បីជាចំណេះដឹងបន្ថែមដល់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ មានអារម្មណ៍រីករាយ ដែលកម្លាំងនគរបាល បានចុះមកធ្វើការផ្សព្វផ្សាយពីវិធីបង្ការ និងទប់ស្កាត់បឋមដល់ពួកគាត់ ដើម្បីឲ្យមានការយល់ដឹងកាន់តែច្បាស់ ហើយនេះក៏ជាចំណេះដឹងដែលអាចយកទៅចែករំលែក តៗ គ្នា ផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានអរគុណសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់ពួកគាត់កាន់តែស៊ីជម្រៅ ដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ រាល់ពេលមានអគ្គិភ័យកើតឡើង៕
អត្ថបទ ៖ រដ្ឋា , ម៉េង


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


