សន្តិសុខសង្គម
លោក ភឺន ផល្លា បដិសេធការចុះផ្សាយព័ត៌មានចោទថា បានរំលោភយកដីពលរដ្ឋនៅស្រុកកោះធំ
មេធាវីតំំណាងដោយអណត្តិលោក ភឺន ផល្លា ដែលត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថា បានរំលោភយកដីប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្ដាលកាលពីកន្លងទៅ នាថ្ងៃតី១៤សីហាម្សិលមិញនេះ បានចេញមុខច្រានចោល និងបដិសេធការចុះផ្សាយនេះថា ជាការចុះផ្សាយមិនពិតធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីខ្លួនយ៉ាងធ្ងន់ធ្ងរ។

យោងតាមសេចក្ដីថ្លែងការរបស់លោក លី វិទូ មេធាវីតំណាងដោយអាណត្តិរបស់លោក ភឺន ផល្លា បានឲ្យដឹងថា ក្រុមហ៊ុនបានប្រមូលទិញដី ដោយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ និងដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល និងបានបន្តកាន់កាប់ គ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលនៅលើទីតាំងដីនេះរហូតមក ហើយទីតាំងដីនេះមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ត្រឹមត្រូវធ្វើឡើងស្របតាមនីតិវិធីច្បាប់ ក្នុងនោះ ក្រុមហ៊ុនបានបោះបង្គោល ជីកព្រំ និងលើកទំនប់ក្រវ៉ាត់ព័ទ្ធជុំវិញទីតាំងដីផងដែរ ។

ថ្មីៗកន្លងមកនេះ ទើបតែមានក្រុមជនអាណាធិបតេយ្យ ដែលដឹកនាំដោយក្រុមទុច្ចរិតមានការចាត់តាំងត្រឹមត្រូវ ធ្លាប់បានដើរលួចលើកស្លាកជាច្រើនលើកច្រើនសារនៅលើទីតាំងដីរបស់ក្រុមហ៊ុន ក្នុងគោលបំណងញុះញង់ និងគៀងគរជនអាណាធិបតេយ្យឱ្យចូលមកកាន់កាប់ចាប់យកដី ដើម្បីធ្វើការបែងចែកគ្នាយកជាកម្មសិទ្ធិថែមទៀតផង ហើយក្រុមហ៊ុនក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងប្ដឹងមេខ្យល់ ទៅរដ្ឋបាលស្រុកកោះធំ និងអធិការដ្ឋាននគរបាលស្រុកកោះធំ ថែមទៀតផង ។

តាមរយៈការផ្សាយបន្តផ្ទាល់នេះ បានបញ្ជាក់ថា ក្រុមជនអាណាធិបតេយ្យទាំងនោះ ជាអ្នករស់នៅក្នុងមូលដ្ឋានឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ដែលជាអ្នករស់នៅក្រៅមូលដ្ឋាន បាននាំគ្នាមកតវ៉ាទាមទារដីរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ទៅវិញ ដែលនេះជាការទាមទារដីខុសដែនរដ្ឋបាលទាំងស្រុង ។ សកម្មភាពទាំងនេះ គឺត្រូវបានដឹកនាំ និងមានការរៀបចំដោយក្រុមជនអាណាធិបតេយ្យ ដែលមានគំនិតទុច្ចរិត ញុះញង់ គៀងគរ បង្កភាពអសន្តិសុខ និងភាពអាណាធិបតេយ្យ ដោយប្រមូលផ្ដុំក្រុមជនអាណាធិបតេយ្យ មកធ្វើការតវ៉ាទាំងគ្មានឯកសារសំអាង និងគ្មានភស្តុតាងច្បាស់លាស់ ដោយគ្មានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរ ដើម្បីកេងចំណេញផលប្រយោជន៍ ហើយបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កូនក្ដីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ៕










-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


