សន្តិសុខសង្គម
គម្រោងស្ថាបនាលូប្រអប់ទទឹង៤ម៉ែត្រ នៅផ្លូវជាតិលេខ៤ កំពុងស្ថិតក្នុងដំណាក់កាលទី១ លើប្រវែងជិត៧គីឡូម៉ែត្រ
គម្រោងលូរំដោះទឹក ប្រភេទលូប្រអប់ដែលមានកម្ពស់២ម៉ែត្រ ទទឹង៤ម៉ែត្រ និងប្រវែង៦៥៦០ម៉ែត្រ ចាប់ពីក្រោមស្ពានអាកាស ផ្លូវក្រវាត់ក្រុងទី៣ កែងផ្លូវជាតិ៤ ឆ្លងកាត់ខណ្ឌកំបូល រហូតដល់ព្រំប្រទល់ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បាននិងកំពុងអនុវត្តក្នុងដំណាក់កាលទី១ ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន។

លោក ជា ឃឿន ប្រធានការិយាល័យសាធារណៈខណ្ឌកំបូល បានប្រាប់ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី នាព្រឹកថ្ងៃទី២២សីហា នេះថា ការដ្ឋានកំពុងសាងសង់លូរំដោះទឹកនេះ ជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ អនុវត្តដោយនាយកដ្ឋានថែទាំចម្រោះទឹកកខ្វក់ ទទួលសាងសង់ដោយ ក្រុមហ៊ុន PHNOM PENH PRECAST PLANTS ។
លោកបានបន្តថា បច្ចុប្បន្នគម្រោងនេះកំពុងសាងសង់ក្នុងដំណាក់កាលទីមួយ ចាប់ពីមុខបុរីពិភពថ្មីកំបូល ទៅបញ្ចប់ត្រឹមព្រំប្រទល់ឃុំបែកចាន និងដំណាក់កាលទី២ ទៅបញ្ចប់នៅក្រោមស្ពានអាកាសផ្លូវក្រវាត់ក្រុងទី៣ កែងផ្លូវជាតិ៤ មូលដ្ឋានសង្កាត់ចោមចៅទី៣ ហើយធ្វើតែម្ខាងប៉ុណ្ណោះ (ខាងត្បូងផ្លូវជាតិលេខ៤) គម្រោងនេះ គឺរយៈពេល១ឆ្នាំ ឬអាចលើសនេះ តាមស្ថានភាព។

លោក សុជាតិ ជាប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសម្ដែងការអរគុណដល់អាជ្ញាធរដែលតែងគិតគូរពីទុក្ខកង្វល់ប្រជាពលរដ្ឋ ហើយសមិទ្ធផលនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋ ចំនួន២ខណ្ឌ រំដោះទឹកនារដូវរស្សា និងការជន់លិចដោយទឹកភ្លៀង ជាពិសេស ជួយសម្រួលយ៉ាងខ្លាំងដល់ការចេញចូលផ្ទះពលរដ្ឋ ដោយបច្ចុប្បន្នពលរដ្ឋត្រូវធ្វើស្ពានឆ្លងចេញចូលផ្ទះពីលើប្រឡាយទឹកចាស់៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


