ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យប្រព័ន្ធលូបង្ហូរទឹក ជៀសវាងរដូវវស្សា មានការកក់ស្ទះ
រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌ៧មករាបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យមើលប្រព័ន្ធលូរំដោះទឹក និងប្រអប់លូរដើម្បីជៀសវាងពេលមានភ្លៀងធ្លាក់ម្ដងៗ បង្កការជន់លិចទឹកលើផ្លូវ ជាពិសេសតំបន់កំណាត់ផ្លូវកម្ពុជាក្រោម។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ១២៨ (មហាវិថីកម្ពុជាក្រោម) ក្នុងមូលដ្ឋាន សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ និងមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ៧មករា បានរៀបចំសណ្ដាប់ ធ្នាប់ ជាពិសេសប្រព័ន្ធលូររំដោះទឹក ដើម្បីបង្ហូទឹកចូលប្រព័ន្ធលូមេឲ្យបានល្អ ព្រោះកន្លងមកពេលភ្លៀងធ្លាក់ម្ដងៗ មានការលិចផ្លូវ ជាងខ្លាំងនៅផ្លូវលេខ២១៥ ចំណុចស្តុបផ្សារដេប៉ូ និងផ្លូវកម្ពុជាក្រោម នេះធ្វើឲ្យអ្នកធ្វើដំណើរលំបាកដូច្នេះ បានដាក់ប្រព័ន្ធលូរមុខកាត់ទំហំ ១ម៉ែត្រកន្លះ ដើម្បីរំដោះទឹក។


លោក អភិបាលបានបន្តលើកឡើងថា រដ្ឋបាលខណ្ឌសង្ឃឹមជឿជាក់ថា ក្រោយការផ្លាស់ប្ដូរប្រព័ន្ធលូមេ និងការរៀបចំប្រព័ន្ធលំហូរទឹកបានត្រឹមត្រូវ ការជន់លិចអាចកាត់បន្ថយបានច្រើន ពីតំបន់ផ្លូវកម្ពុជាក្រោម តំបន់បុរីកីឡា និងផ្លូវលេខ២១៥មូលដ្ឋានខណ្ឌ៧មករា។
ជាចុងក្រោយរដ្ឋបាលខណ្ឌសំណូមពរដល់ពលរដ្ឋដែលមានលំនៅដ្ឋាននៅតាមបណ្ដោយផ្លូវលេខ១២៨ ទាំងអស់គ្នា សូមចូលរួមទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាងហូរចូលមាត់លូរ បង្កការកកស្ទះប្រព័ន្ធទឹក និងដើម្បីរក្សារបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ បានល្អប្រសើរ៕ អត្ថបទ៖ រដ្ឋា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


