សន្តិសុខសង្គម
ឆ្លងចរន្ដពីបង្គោលភ្លើង ផ្ទះពលរដ្ឋ២ខ្នងត្រូវបានអណ្ដាតភ្លើងឆាបឆេះទាំងព្រឹក
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងយ៉ាងសន្ធោសន្ធៅទាំងព្រឹកប្រលឹមបង្កមានការភ្ញាក់ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ សំណាងល្អគ្មានអ្នករងរបួស គ្រាន់តែខូចខាតសំភារៈក្នុងផ្ទះទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផ្ទះលក់ចាប់ហួយមួយកន្លែងកំពុងរៀបចំអីវ៉ាន់លក់ហើយក៏កំពុងចាក់សាំងចូលដបសំរាប់លក់ផងដែរ។ ភ្លាមៗនោះបង្គាលភ្លើងមួយដើមនៅជាប់កន្លែងកើតហេតុបានឆ្លងចរន្តអគ្គិសនីធ្លាក់ផ្កាភ្លើងចំកន្លែងដាក់សាំងបណ្ដាលឲ្យមានការឆាប់ឆេះ ភ្លាមៗអ្នកនៅជិតកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនរលត់ ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ ។
ក្នុងរង្វង់ប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន១០គ្រឿង បាញ់ពន្លត់រហូតរលត់ជាស្ថាពរ ។ ចំពោះមូលហេតុសមត្ថកិច្ចជំនាញស្រាវជ្រាវ៕
អត្ថបទ៖ ម៉េង







-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


