សន្តិសុខសង្គម
លោក ជួន ណារិន្ទ ៖ នគរបាលរាជធានី នឹងពង្រាយកម្លាំងជិត ៥ ពាន់នាក់ ការពារសន្តិសុខនាឱកាសបុណ្យអុំទូក
នគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជិត ៥ ពាន់នាក់ ត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ខាងមុខ។

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា កិច្ចការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពថ្នាក់រាជធានី និងថ្នាក់ជាតិ ត្រូវសហការ ដើម្បីថែរក្សាឱ្យបានល្អប្រសើរ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងកាន់តែកៀកខិតមកដល់។
លោកស្នងការ បញ្ជាក់ថា ឆ្នាំនេះ នគរបាល បង្កើនគោលដៅបញ្ចៀសចរាចរណ៍ច្រើនជាងមុន ដើម្បីបញ្ចៀសយានយន្តផ្សេងៗ មិនឱ្យចូលទៅក្នុងរង្វង់ទីតាំងប្រារព្ធពិធីនោះឡើយ ក្នុងការទុកលទ្ធភាព ឱ្យប្រជាពលរដ្ឋអាចដើរដោយថ្មើរជើងលេងកម្សាន្តដោយភាពសប្បាយរីករាយ។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។
ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត-ក្រុងមួយចំនួន យកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល ០៣ ថ្ងៃ គឺ នៅថ្ងៃទី ១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ៕
អត្ថបទ ៖ សុភា








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


