សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា បញ្ជាក់ពីមតិរិះគន់ថា ការដ្ឋានសំណង់មួយកន្លែងសាងសង់រំលោភផ្លូវសាធារណៈ
បន្ទាប់ពីមានប្រជាពលរដ្ឋងឿងឆ្ងល់ និងសង្ស័យថា ការដ្ឋានសាងសង់អគារមួយកន្លែងនៅលើកំណាត់ផ្លូវលេខ 134z ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសាងសង់រំលោភបំពានលើផ្លូវសាធារណៈរួចមក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌ៧មករា បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីចុះពិនិត្យ និងពន្យល់ពលរដ្ឋឱ្យបានដឹងច្បាស់ពីអង្គហេតុ ដើម្បីបញ្ចៀសការយល់ច្រលំ។

ក្រុមការងារគណៈកម្មការ បានធ្វើការវាស់វែងទៅតាមជំនាញលើដងតាមផ្លូវ និងទីតាំងភូមិសាស្ត្រឃើញថា ទីតាំងការដ្ឋាននេះ មិនមានការរំលោភបំពានណាមួយទៅលើផ្លូវសាធារណៈនោះទេ ពោលគឺម្ចាស់កម្មសិទ្ធិ បានសាងសង់សំណង់ក្នុងប្លង់ដីរបស់គាត់ត្រឹមត្រូវតាមផ្លូវច្បាប់។

មន្ត្រីជំនាញភូមិបាលខណ្ឌ បានលើកឡើងថា បើយើងក្រឡេកមើលមួយភ្លែត ពិតណាស់វាប្រាកដដូចជាការរំពានពិតប្រាកដមែន ប៉ុន្តែដំណើររឿងជាក់ស្តែងវាមិនដូចអ្វីដែលយើងគ្រាន់តែឃើញត្រឹមហ្នឹងភ្នែកនោះឡើយ។ មន្ត្រីជំនាញបន្តថា រឿងនេះដំបូងឡើយ ចំណុចកើតបាតុភាពខាងលើ គឺមិនមានផ្លូវធ្វើដំណើរនោះឡើយ គឺជាដីឡូតិ៍របស់កម្មសិទ្ធិឯកជន ប៉ុន្តែដោយសារម្ចាស់បុរីនៅខាងក្រោយដីឡូតិ៍នោះ ចង់មានច្រកបុរីមួយផ្លូវទៀត ក៏សម្រេចសុំទិញដីឡូតិ៍ ( ចំណុចខាងលើ ) ទទឹង៧ម៉ែត្រ និងបណ្តោយ២២ម៉ែត្រ តាំងពីឆ្នាំ២០០៥មកម្លេះ ដើម្បីបើកច្រកផ្លូវចេញពីបុរី ទៅកាន់ផ្លូវធំ តាំងពីពេលនោះមកដល់បច្ចុប្បន្នមិនមានរឿងរ៉ាវអ្វីនោះឡើយ។ រហូតមកដល់បច្ចុប្បន្ន ពេលដែលម្ចាស់ដីកម្មសិទ្ធិរបស់គេ បានធ្វើការសាងសង់សំណង់លើដីកម្មសិទ្ធិខ្លួនដែលនៅសល់ ក៏កើតមានបាតុភាពរិះគន់ និងនិន្ទាថា មានការរំលោភបំពានតែម្តងទៅ។

ជុំវិញករណីនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងក្នុងនាមអាជ្ញាធរនៃរដ្ឋបាលខណ្ឌ បានអំពាវនាវដល់មជ្ឈដ្ឋានទូទៅ ក៏ដូចជាប្រជាពលរដ្ឋ អ្នកដំណើរ ពិសេសពលរដ្ឋរស់នៅក្បែរតំបន់នោះ សូមមេត្តាស្វែងយល់ឱ្យច្បាស់ពីដំណើររឿងហេតុ ពិសេសគឺការពន្យល់បកស្រាយរបស់ក្រុមអាជ្ញាធរ ក្នុងគោលដៅបញ្ចប់ការងឿងឆ្ងល់ និងការយល់ច្រលំដោយខុសពីការពិត ដែលនាំឱ្យកើតមានព័ត៌មានមិនល្អ បង្កភាពយល់ខុស និងចលាចលនៅក្នុងសង្គមបន្តទៅមុខទៀត៕
អត្ថបទ៖ ម៉េង



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


