សន្តិសុខសង្គម
អាវុធហត្ថរាជធានីបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែងជ្រកក្រោមស្លាកយីហោ ហាងតែ ឃាត់ខ្លួនមនុស្សជាង៩០នាក់
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រថ្ងៃទី៤ធ្នូ បានឆ្មក់ចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែងជ្រកក្រោមស្លាកយីហោ ហាងតែ ឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៩៣នាក់ និងថ្នាំញៀនមួយចំនួន។

ប្រត្តិបត្តការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភោជនីយដ្ឋាន ហាងតែ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រត្តិបត្តការនេះ កម្លាំងកងរាជងាវុធហត្ថបានឃាត់ខ្លួនជនជាតិខ្មែរ ចិន វៀតណាម សរុបចំនួន ៩៣នាក់ (ស្រី៤៩នាក់) ព្រមជាមួយថ្នាំញៀនចម្រុះជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រុមជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ សុខា






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


