សន្តិសុខសង្គម
ជនសង្ស័យ ២ នាក់ កាច់.ក ម៉ូតូ ១ គ្រឿង ត្រូវម្ចាស់ឃើញស្រែកឆោឡោ ចាប់ប្រគល់ឲ្យសមត្ថកិច្ច
ជនសង្ស័យ ២ នាក់ ធ្វើសកម្មភាពកាច់.ក ម៉ូតូ ១ គ្រឿង ម្ចាស់ឃើញទាន់ ស្រែកឆោឡោ នាំគ្នាជិះម៉ូតូរត់ ភ័យស្លន់ស្លោទៅបុកម៉ូតូ ១ គ្រឿងទៀត បណ្ដាលឲ្យដួល ហើយព្យាយាមរត់គេចខ្លួន តែភ្លាមៗ នោះ ត្រូវម្ចាស់ និងប្រជាពលរដ្ឋ ស្រែក បង្កការភ្ញាក់ផ្អើល នាំគ្នាដេញចាប់វាយមួយដៃមួយជើងម្នាក់ ទ្រោមខ្លួន ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំបន្ត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទី ព្រឹក ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលំ ត្រង់ចំណុចមុខបន្ទប់ជួលគ្មានលេខ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទី ១-ឈ្មោះ ទុំ សំណាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ។ ចំណែកឯបក្ខពួកម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។ ចំពោះម៉ូតូជិះធ្វើសកម្មភាព ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ កំពត 1N-6936។ ដោយឡែកម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពកាច់.ក យកមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-0407។

បើតាមជនរងគ្រោះម្ចាស់ម៉ូតូ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានយកម៉ូតូទៅដាក់កៀនរបងថ្មដែលនៅខាងមុខបន្ទប់ជួល ហើយខ្លួនរវល់រៀបចំអីវ៉ាន់ក្នុងបន្ទប់ជួល ដោយបិទទ្វារមុខបន្ទប់ ស្រាប់តែមានជនសង្ស័យ ២ នាក់ ជិះម៉ូតូ ១ គ្រឿង ខាងលើ មកឈប់ក្បែរម៉ូតូរបស់គាត់។ ក្នុងនោះ ជនសង្ស័យជាអ្នកឌុបបានអង្គុយលើម៉ូតូរង់ចាំ។ ចំណែកឯម្នាក់ទៀតដែលអង្គុយខាងក្រោយ បានចុះដើរទៅធ្វើសកម្មភាពឡើងអង្គុយលើម៉ូតូរបស់គាត់ ហើយយកដែកតូចកាច់.ក ភ្លាមៗ នោះ រូបគាត់បានឃើញទាន់ស្រែកថា ចោរៗ ក៏ឆោឡោ។

ប្រភពបានឲ្យដឹងបន្តថា បន្ទាប់មកជនសង្ស័យធ្វើសកម្មភាពនោះភ័យ រត់ទៅឡើងជិះម៉ូតូដែលបក្ខពួកគេកំពុងអង្គុយរង់ចាំនោះ គោលបំណងជិះរត់គេចខ្លួន តែភ្លាមៗ នោះ ត្រូវប្ដីជនរងគ្រោះរត់ដេញតាម ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំង ២ នាក់ ភ័យស្លន់ស្លោពេក ជិះបានប្រហែល ៣០ ម៉ែត្រ ក៏ទៅបុកម៉ូតូ ១ គ្រឿងទៀត ដួលម៉ូតូ។ ក្នុងនោះ ជនសង្ស័យម្នាក់ បានស្ទុះមកដេញវាយប្ដីស្ត្រីជាម្ចាស់ម៉ូតូវិញ ហើយព្យាយាមរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់បាន វាយមួយដៃមួយជើងម្នាក់ ទ្រោមខ្លួន ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំបន្ត។

ប្រភពបានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាង កំពុងសាកសួរនៅប៉ុស្តិ៍នគរបាលអូបែកក្អម ដើម្បីកសាងឯកសារបញ្ជូនខ្លួនទៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


