សន្តិសុខសង្គម
ក្មេងទំនើង ២ ក្រុម កាប់គ្នា ផ្អើលដល់សមត្ថកិច្ចចុះឃាត់បាន ៥ នាក់ យកមកសួរនាំ
ក្មេងទំនើង ២ ក្រុម បានឌឺដងដាក់គ្នា រហូតបង្កជាហិង្សាវាយតប់គ្នា និងបន្តយកកាំបិតកាប់គ្នាឲ្យរងរបួស ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់បានចំនួន ៥ នាក់។

ហេតុការណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចភូមិអង្គ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមក្មេងទំនើងខាងលើបានឌឺដងដាក់គ្នាម្ដងរួចមកហើយ តែមិនធ្វើអ្វីដាក់គ្នានោះទេ។ លុះបន្ទាប់មក ស្រាប់តែភាគីម្ខាង បានដើរកាត់ មុខភាគីម្ខាងទៀត ក៏ត្រូវបានខាងភាគីម្ខាងទៀត នាំគ្នាព្រួតវាយ និងយកកាំបិតបុ័ងតោទៅកាប់ បណ្តាលឲ្យរងរបួសស្រាល។

ប្រភពបានបន្តថា ហេតុការណ៍ប្រយុទ្ធគ្នានេះបានផ្អើលដល់ប្រជាពលរដ្ឋទាក់ទងប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់ក្មេងទំនើងបានចំនួន ៥ នាក់ ដឹកតាមម៉ូតូរ៉ឺម៉កទៅប៉ុស្តិ៍ ដើម្បីសួរនាំ។

បច្ចុប្បន្នក្រុមក្មេងទំនើង ៥ នាក់ នេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅទី ៣ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


