សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិចិន ០៣ នាក់ ករណីកាន់កាប់អាវុធខុសច្បាប់ និងរកឃើញសម្ភារៈមួយចំនួនអាចជាមធ្យោបាយសម្រាប់ចាប់ជំរិត
ជនសង្ស័យជាជនជាតិចិនចំនួន ០៣ នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតច្បាប់ (អាវុធខ្លី) មានសម្ភារៈសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២០ និង ០០ នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវជាតិលេខ ០៤ ដោយធ្វើការត្រួតពិនិត្យរថយន្ត ១ គ្រឿង ម៉ាក Toyota Alphard បើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២ នាក់ ខណៈនោះ សមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ ០១ មានសម្ភារៈមួយចំនួនអាចជាមធ្យោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ។

ក្រោយសួរនាំ ហើយបន្តស្រាវជ្រាវ កាលពីវេលាម៉ោងប្រហែល ១៥ និង ៣០ នាទី ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣ នាក់ បន្ថែមទៀត នៅចំណុចផ្ទះលេខ C០៥ ផ្លូវលេខ ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី ០១ ដើម ម៉ាក ZORAKI M906T លេខ A3YZR17YSO1-2400144 , បង់ ០១ , គ្រាប់ ០៤ គ្រាប់ លេខ ៣២ , ស៊ីឡង់សឺ ០១ , កុំព្យូទ័រលេបថប ០១ គ្រឿង , ទូរស័ព្ទដៃ ០៤ គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ០២ គ្រឿង (តូច ០១ , ធំ ០១) , លេបថប ០១ គ្រឿង ម៉ាក LENOVO ពណ៌ខ្មៅ , ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច , ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ០២ , PASSPORT ០១ , បណ្ណបើកបរ ០១ សន្លឹក , កាតជនជាតិចិន ០២ សន្លឹក , កាតជនជាតិវៀតណាម ០១ សន្លឹក , ដំបងឆក់ ០២ , ខ្នោះចំនួន ០២ , ស្ព្រាយបាញ់ភ្នែក ០៦ កំប៉ុង , វិទ្យុទាក់ទង ០២ គ្រឿង , ខ្សែរឹតពីជ័រ ០១ ថង់ និងដំបងដែករលាស់ ០១ ផងដែរ។


បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនទាំង ០៣ នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌកំបូល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


