Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ចុះពិនិត្យមណ្ឌលប្រឡង បាក់ឌុប ដើម្បីធានាថា មណ្ឌលប្រឡងមានបរិស្ថានល្អ

បានផុស

នៅ

នៅព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយមន្ដ្រីពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលប្រឡងចំនួន ២ទីតាំង រួមមាន វិទ្យាល័យជាសុីម ចំរើនរដ្ឋ និងវិទ្យាល័យប្ញស្សីកែវ ដែលជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌបានកោតសរសើរដល់គណៈគ្រប់គ្រងសាលា ដែលបានចូលរួមរៀបចំសណ្ដាប់ធ្នាប់ បរិស្ថាន និងអនាម័យនៅមណ្ឌលប្រឡងឲ្យបានស្អាត។ ការរៀបចំប្រកបដោយទំនួលខុសត្រូវនេះ នឹងជួយធានាឲ្យមានបរិយាកាសល្អ ដើម្បីឲ្យសិស្សានុសិស្សមានភាពងាយស្រួល និងមានសុខសុវត្ថិភាពពេញលេញ ក្នុងដំណើរការប្រឡង។

លោក ជិន ប៊ុនធឿន បញ្ជាក់ថា មណ្ឌលប្រឡងនីមួយៗត្រូវអនុវត្តតាមស្តង់ដារដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ ស្តង់ដារនេះ រួមមានហេដ្ឋារចនាសម្ព័ន្ធ តុ កៅអី ក្កាខៀន ទ្វារ បង្អួចមានសុវត្ថិភាព បំពាក់ឧបករណ៍បំពងសំឡេង អគ្គិសនី បន្ទប់ទឹកស្អាត បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងពិសេសសម្រាប់បេក្ខជនមានបញ្ហាសុខភាព។

លើសពីនេះទៀត បន្ទប់ប្រឡងនីមួយៗ ត្រូវមានពន្លឺគ្រប់គ្រាន់ ដំបូលរឹងមាំជិតល្អ មិនឲ្យមានការលិចធ្លាយពេលមានភ្លៀងធ្លាក់ ដើម្បីធានាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅក្នុងបរិយាកាសសុវត្ថិភាព និងមានសណ្តាប់ធ្នាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម