សន្តិសុខសង្គម
Update ៖ ករណីអគ្គិភ័យឆាបឆេះរោងស្នាក់នៅកម្មករ ១០០ បន្ទប់ សម្ភារៈសំណង់មួយចំនួនធំ និងបង្កឲ្យមនុស្ស ៣ នាក់ រងរបួស ក្នុងតំបន់ អូស៊ីអាយស៊ី
មន្ត្រីអគ្គិភ័យ ២ នាក់ និង ជាងអគ្គិសនី ១ នាក់ បានរងរបួសក្នុងហេតុការណ៍ឆាបឆេះរោងស្នាក់នៅរបស់កម្មករអស់ទាំងស្រុង ចំនួន ១០០ បន្ទប់ ព្រមទាំងសម្ភារៈសំណង់មួយចំនួនធំ នៅតំបន់ អូស៊ីអាយស៊ី កាលពីម្សិលមិញ។


ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង ២០ នាទីរសៀល ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចរោងស្នាក់នៅកម្មករ ក្នុងតំបន់ អូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



ជនរងគ្រោះទាំង ៣ នាក់ រួមមាន ៖ ១-ឈ្មោះ នឹម ដេរឹត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរក្រុមជំនួយស្ម័គ្រចិត្តការិយាល័យអគ្គិភ័យ , ២-ឈ្មោះ យ៉ុត នរៈពិទូ ភេទប្រុស អាយុ ២០ ឆ្នាំ ក្រុមជំនួយស្ម័គ្រចិត្តការិយាល័យអគ្គិភ័យ និង ៣-ឈ្នោះ ញន វីរ៉ូត ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរជាងផ្នែកអគ្គិសនី។



តាមប្រភពព័ត៌មានពីកម្មករ បានឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានចាក់សោចេញពីបន្ទប់ស្នាក់នៅទៅកាន់កន្លែងធ្វើការដូចសព្វមួយដង។ លុះមួយសន្ទុះធំក្រោយមក ក៏ស្រាប់តែមានផ្សែងហុយចេញពីជាន់ខាងលើ នៃបន្ទប់ស្នាក់នៅលាយឡំអណ្ដាតភ្លើងឆាបឆេះយ៉ាងឆាប់រហ័សតែម្ដង។ ភ្លាមៗ ពួកគាត់បានប្រញាប់រត់ចេញពីកន្លែងធ្វើការមកកាន់ទីតាំងកើតហេតុ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយចុះមកពន្លត់ កុំឲ្យមានការរាលដាល។



អគ្គិភ័យនេះដែរបានឆាបឆេះអស់បន្ទប់ស្នាក់នៅកម្មករចំនួន ១០០ បន្ទប់ ទាំងស្រុង រួមជាមួយសម្ភារៈសំណង់មួយចំនួនធំ និងបង្កឲ្យមនុស្ស ៣ នាក់ រងរបួស ក្នុងនោះ មានមន្ត្រីនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការរាជធានី ២ នាក់ និង ១ នាក់ទៀតជាជាងអគ្គិសនី។



ប្រតិបត្តិការពន្លត់នេះប្រើប្រាស់ឡានទឹកអស់ចំនួន ៦៦ គ្រឿង រួមមាន រថយន្តការិយាល័យពន្លត់អគ្គិភ័យ , រថយន្តជំនួយក្រសួងមហាផ្ទៃ , រថយន្តកងពលតូចង៧០ , រថយន្តទីក្រុងជ្រោយចង្វារ , រថយន្តទីក្រុងកោះពេជ្រ , រថយន្តទីក្រុងអូឡាំព្យា , រថយន្តទីក្រុងនរា , រថយន្តរដ្ឋបាលខណ្ឌជ្រោយចង្វារ , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា បាញ់ឲ្យរលត់ជាស្ថាពរ។ ដោយឡែកចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅទីតាំងខាងលើផងដែរ៕
អត្ថបទ ៖ រដ្ឋា
វីដេអូ ៖ កម្លាំងពន្លត់អគ្គិភ័យស្នងការ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីចូលពន្លត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


