Connect with us

ព័ត៌មានជាតិ

រាជធានីភ្នំពេញបន្ត​បិទផ្សារ​រដ្ឋ និងផ្សារមិនរៀបរយ រយៈពេល​មួយ​សប្តាហ៍​​ទៀត

បានផុស

នៅ

ផ្សារ​ទូទាំងរាជធានី​ភ្នំពេញ​មិន​ថា​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ នឹង​អនុវត្ត​បន្ត​បិទ​រយៈពេល​មួយ​សប្តាហ៍​ទៀត។ នេះបើ​តាម​សេចក្តី​ជូនដ​ំណឹ​ង​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ។ ការ​បន្ត​បិទ​ ត្រូវបាន​​អនុវត្ត​ពី​ម៉ោង (សូន) ថ្ងៃ​ទី ១៥ ខែ​ឧសភា ដល់​ថ្ងៃ ២១ ខែ​ឧសភា ឆ្នាំ​២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។

គួរ​បញ្ជាក់ថ​ា តាំងពី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១​ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ឱ្យបិទ​ជាបណ្ដោះអាសន្ន​ផ្សារ​ទូទាំង​​រាជធានី​ភ្នំពេញ និង​បាន​បន្ត​រហូតដល់​ថ្ងៃ ២១ ខែ​ឧសភា ឆ្នាំ ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩៕

អត្ថបទ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម