Connect with us

ព័ត៌មានជាតិ

ចាយ​ថវិកា​ជាតិ​ប្រយុទ្ធ​កូវីដ​រដ្ឋាភិបាល​ អាចសង់ស្ពានឆ្លងទន្លេមេគង្គមិនតិចជាង១០​កន្លែង​

បានផុស

នៅ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការចំណាយរបស់កម្ពុជាក្នុងដំណាក់កាលកូវីដ១៩ គឺមានទំហំធំធេងណាស់ប្រសិនជា​យក​ថវិកាទាំងនេះទៅកសាងហេដ្ឋរចនាសម្ព័ន្ធ អាចសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមិនតិចជាង ១០ កន្លែង​នោះទេ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី ១ ខែ សីហា ២០២១ នៅក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​និង យុវវ័យ​អាយុ​ពី​១២ ឆ្នាំ ដល់​ក្រោម​១៨ ឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ ហ៊ុន សែនបាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពីកូវីដ១៩ បានរាតត្បាតកម្ពុជាក្នុងរយៈពេលជាង១ឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់សាច់ប្រាក់សន្សំអស់ជាង១​ ពាន់​លាន​ដុល្លារក្នុងចំនួនដែលមាន​ជាង ៣ ពាន់​លាន​ដុល្លារ​ ។ ឥឡូវ​​នេះ​នៅសល់​សាច់ប្រាក់​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ ដោយ​មិន​រាប់​ពី​ទុនបំរុង​អន្តរជាតិ​ប្រមាណ​ជា ២០ ពាន់​លាន​ដុល្លារ​និង​មាស​ប៉ុន្មាន​សិប​តោន​នោះទេ​។​

រាជរដ្ឋាភិបាលបាន​ចាយ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋរងគ្រោះ ដោយសារកូវីដ១៩ ជិត​ ៣ ​លាន​នាក់​ដែល​​ត្រូវ​ចិញ្ចឹម​មកដល់ពេលនេះ​មាន​រយៈពេល​១០​ខែមកហើយអស់​ទឹកប្រាក់ជាង ៤០០​ លាន​ដុល្លារ​ ហើយ​នៅសល់​កម្មករ​ដែល​ជួប​ការងារ​ទាំង​នៅក្នុងរោងចក្រ​ឧស្សាហកម្ម​កាត់ដេរ​ និង​ខាង​ទេសចរណ៍​ប៉ុន្មាន​ម៉ឺន​នាក់​​ទៀត​ដែល​​ត្រូវ​ផ្ដល់​លុយ​ជួយ​ចិញ្ចឹម​អត់​ធ្វើការ​ ប៉ុន្តែ​បាន​លុយ​ពី​ថៅកៅ ៣០​ដុល្លារ ពីរ​ដ្ឋ ៤០ ដុល្លារ។ ផ្នែក​ខាង​ទេសចរណ៍​ម្នាក់​ទទួលបាន ៤០ ដុល្លារ។ បើ​​បាន​ទម្លាក់​លុយ​សាច់ប្រាក់​ពលកម្ម​ទៅកាន់​ជនបទ​ដែល​អាច​ផ្ដល់​ការងារ ជីក​ព្រែក​ប្រឡាយ​លើក​ទំនប់​ អាច​ទទួលបាន​ចំណូល​នោះ​បន្ថែមទៀត​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យដឹងទៀតថា​ រាជរដ្ឋាភិបាលបាន​ចំណាយ​ទៅលើបន្ទុកចិញ្ចឹម​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​កន្លងទៅ​អស់​ជិត ៧ ពាន់​លាន​រៀល​គឺ​ជិត ២ លាន​ដុល្លារអាមេរិក ដោយ​មិន​គិត​ទៅដល់​អ្នក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រាប់ម៉ឺន​នាក់​ទាំង​នៅ​ព្រំដែន​ទាំង​នៅ​ទីក្រុង​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ មិន​ទាន់​មាន​​ប្រជាជន​ណាម្នាក់​ដេកស្លាប់​តាម​ចិញ្ចើមផ្លូវ​នោះទេ ។ កម្ពុជា​មិនមាន​ទេ​ហើយ​សម្តេច​នៅតែ​ចិញ្ចឹម​គំនិត​ថា បើ​ហោច​បំផុត​​មាន​ក្តា​មឈូស​មួយ​ជូន​ពលរដ្ឋ ដោយ​មិនអនុញ្ញាត​ឲ្យ​ខ្វះ​ក្តា​មឈូស ហើយ​យក​សព​ទៅ​កប់​ដោយ​រុំ​កន្ទេល រុំ​នឹង​ក្រណាត់​កៅស៊ូ​នោះទេ​។

​សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជារួម​អ្វីដែល​រដ្ឋាភិបាល​បាន​ចាយ​លើ​ការ​ប្រយុទ្ធជំងឺ​កូវីដ គឺ​អាចធ្វើ​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មិនតិចជាង ១០ កន្លែង​នោះទេ​ ដែល​វើ​​ស្ពាន​មួយ​​អស់​ត្រឹមតែ ៥០ លាន​ដុល្លារ ទៅ ៦០​ លាន​ដុល្លារប៉ុណ្ណោះ។ សម្តេច​បន្តថា​ កាលៈទេសៈ​នេះ​​រដ្ឋាភិបាល​ត្រូវ​​ចាយ​អស់​ច្រើន ព្រោះ​គ្មានជម្រើសអ្វីល្អជាងនេះទេ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម