Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ ចាប់ផ្ដើម ចាក់វ៉ាក់សាំងអាមេរិក Johnson and Johnson ជូនពលរដ្ឋ

បានផុស

នៅ

(តាកែវ)៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់អាមេរិក តាមយន្តការកូវ៉ាក់ ប្រភេទ Johnson and Johnson ចំនួន៣ម៉ឺនដូស ត្រូវបានយកទៅចាក់ជូនប្រជាពលរដ្ឋ នៅស្រុកកោះអណ្តែត នៃខេត្តតាកែវ។ ពិធីបើក​យុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួម ពីលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចបានខិតខំ ក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ តាម រយ:ការស្វែងរកវ៉ាក់សាំង មកពីបណ្តាប្រទេសនានា យកមកចាក់ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលបានជម្រាបជូនដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនកុមារ និងយុវវ័យ នឹងមកដល់ខេត្តតាកែវ។ ដូច្នេះសូមអាណាព្យាបាលកុមារ និងយុវវ័យ ដែលមានអាយុ ចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាំកូនចៅរបស់ខ្លួន មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

ដោយឡែកតាមការបញ្ជាក់ពី លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានឲ្យដឹងថា រដ្ឋបាលស្រុក បានសហការ ជាមួយការិយាល័យសុខាភិបាលស្រុក រៀបចំទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកកោះអណ្តែត សាលាបឋមសិក្សាកោះអណ្តែត សាលាបឋមសិក្សាក្រពុំឈូក និងសាលាបឋមសិក្សាព្រៃមេលង ដោយដំណើរការចាប់ពីម៉ោង៧ និង៣០នាទីព្រឹក រហូតដល់ម៉ោង៤ល្ងាច ដោយប្រជាពលរដ្ឋ ត្រូវភ្ជាប់មក ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ។

ចំពោះចំនួន នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Johnson and Johnson នេះ ត្រូវបានលោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បញ្ជាក់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះថា រាជរដ្ឋាភិបាលបានផ្តល់មកខេត្តតាកែវ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ចំនួន៣ម៉ឺនដូស៕ (ដោយ)៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម