កីឡា
មួយប្រកួតយ៉ាងល្អរបស់ ពេជ្រ សម្បត្តិ អ្នកនៅប្រទេសចិនថាអាប្រឡូកសង្វៀនធំៗលើពិភពលោកបានហើយ
ការប្រកួតដ៏ល្អរបស់កីឡាករ ពេជ្រ សម្បត្តិ យកឈ្នះម្ចាស់ផ្ទះចិនដោយដេញវាយដៃគូរហូតត្រូវអាជ្ញាកណ្ដាលរាប់ និងការបង្ហាញភាពលេចធ្លោបែបនេះគ្រូៗនៅចិនសរសើរថាសមត្ថភាពល្អអាចឈានទៅប្រកួតតាមកម្មវិធីធំៗលំដាប់ពិភពលោកបានហើយ។

រូបភាពលើផេកគ្រុឌ
លោក ពេជ្រ សុផាន់ បានប្រាប់មកកាន់កម្ពុជាថ្មីថា ការប្រកួតផ្សព្វផ្សាយគុនខ្មែរនៅឯប្រទេសចិននេះគឺមានភាពល្បីល្បាញ និងសន្ទុះនៃការគាំទ្រច្រើនមែនទែន។ អ្នកនៅប្រទេសចិននោះចាប់ផ្ដើមស្គាល់គុនខ្មែរហើយតាមរយៈការចេញទៅផ្សព្វផ្សាយជាបន្តបន្ទាប់។

រូបភាពលើផេកគ្រុឌ
ងាកមកនិយាយពីកីឡាករ កីឡាការិនីកម្ពុជា ដែលទៅប្រកួតរួមទាំង ពេជ្រ សម្បត្តិ ផងនោះគឺមានគេទទួលស្គាល់គុនខ្មែរ និងសរសើរថាល្អ។ ចំពោះកីឡាករ ពេជ្រ សម្បត្តិ គឺខាងចិនគេថាសមត្ថភាពប្រកួតល្អប៉ុណ្ណេះអាចចេញប្រកួតតាមកម្មវិធីធំៗលំដាប់ពិភពលោកបានហើយ ព្រោះរូបគេអាចឈ្នះជើងខ្លាំងលំដាប់ប្រទេសចិនបានដូចនេះ។

រូបភាពលើផេកគ្រុឌ
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ ពិតជាធ្វើបានល្អមែនក្នុងជំនួបជាមួយជើងខ្លាំងរបស់ប្រទេសចិន ខាឡូ សូ (Carlos SU) ដោយវាយរហូតអាជ្ញាកណ្ដាលរាប់ក្នុងទឹកទី១ ផង និងដេញវាយម្ចាស់ផ្ទះពេញ ៣ទឹកដោយមិនញញើតអ្វីបន្តិចសោះ។ ក្រោយបញ្ចប់ការប្រកួតនោះគឺឃើញកីឡាករចិនដែលជាដៃគូ សម្បត្តិ ត្រូវបែកមុខបែកមាត់យ៉ាងដំណំ៕

រូបភាពលើផេកគ្រុឌ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


