Connect with us

កីឡា

តស់​បង​ប្អូន សំបុត្រ​តម្លៃ​​តែ​​ ៨​០០០ ​រៀល ទស្សនា​បាន ២ ប្រកួត​ពាន​​អាស៊ី​ AFC នៅ​ថ្ងៃអាទិត្យ​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​លក់​សំបុត្រ​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​ចូល​រួម​ទស្សនា​ការ​ប្រកួត​ពាន​រង្វាន់​ក្លិប​​អាស៊ី AFC Challenge League វគ្គ​សន្សំពិន្ទុពូល D នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​សំបុត្រ​ចំនួន ៨០០០ ​រៀល ទាំង​តំបន់ A និង​តំបន់ B ដែល​អាច​ទស្សនា​បាន​ដល់​ទៅ ២ ប្រកួត​។ ការ​ប្រកួត​ធ្វើ​ឡើង​ ២ ប្រកួត​ក្នុង ១ ថ្ងៃ ដែល​គូ​ទី ១​ ចាប់​ផ្តើម​វេលា​ម៉ោង ៤ រសៀល និង​គូ​ទី​២ ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៧​យប់។ ដូច្នេះ​អ្នក​គាំទ្រ​ទិញ​សំបុត្រ​​ ១ សន្លឹក​ អាច​ទស្សនា​បាន ២ ប្រកួត​ជាប់​គ្នា។

សូម​បញ្ជាក់​ថា សំបុត្រ​មាន​ដាក់​លក់​នៅ​តែ​តាម​អនឡាញ (App របស់​ក្លិប) ​ប៉ុណ្ណោះ​ ដោយ​គ្មាន​ការ​លក់​ជា​សំបុត្រ​នៅ​ខាង​ក្រៅ​ឡើយ។ ការ​ដាក់​លក់​សំបុត្រ​តាម​អនឡាញ​សុទ្ធ​បែប​នេះ​គឺ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ​ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​រកទិញ ហើយ​​ក៏​មិន​បារម្ភ​ខូច​ដែរ និង​​​ជា​ពិសេស​មិន​ធ្វើ​ឲ្យ​មាន​សំរាម​ដល់​បរិស្ថាន​។

សំបុត្រ​សម្រាប់​ទស្សនា​នៅ​តំបន់ A គឺ​ជា​ទីតាំង​អង្គុយ​សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​ម្ចាស់​ផ្ទះ ខណៈ​តំបន់ A ជា​ទី​តាំង​អង្គុយ​សម្រាប់​អ្នក​គាំទ្រ​របស់ ក្រុម​ភ្ញៀវ។

ថ្ងៃ​បើក​ឆាក​ ព្រះខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយក្រុម​របស់​ម៉ុងហ្គោលី SP Falcons នៅ​វេលា​ម៉ោង ៤​ រសៀល នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ ហើយ​​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ដដែល ក្រុម​របស់​ហ្វីលីពីន Manila Digger ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC។

៣​ថ្ងៃ​បន្ទាប់ ពោល​គឺ​ថ្ងៃ​ពុធ ទី​២៩ ខែ​តុលា វេលា​ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួត​ជា​មួយ Manila Digger និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ក្រុម​ម្ចាស់ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ ក្រុម Ezra FC។

ការ​ប្រកួត​​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា វេលា​ម៉ោង ៤ រសៀល  ក្រុម SP Falcons ប្រកួត​ជា​មួយ​ក្រុម Ezra FC និង​វេលា​ម៉ោង ៧ យប់ ថ្ងៃដដែល ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកួត​ជា​មួយ Manila FC។

ការ​ប្រកួត​នេះ​​នៅពូល D នឹង​ជ្រើស​រើស ២ ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រចាំ​តំបន់​អាស៊ី​ខាង​​កើត​ ត្រូវ​​ជួប​ក្រុម​ ២ នៅ​ពូល E ដែល​ប្រកួត​សន្សំពិន្ទុ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​នោះ​មាន​​ក្រុម​របស់​កម្ពុជាគឺ ភ្នំពេញ​ក្រោន ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម