កីឡា
៥ចំណុចត្រូវដឹងពីការប្រកួត AFC Challenge League ពូល D នៅថ្ងៃអាទិត្យនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារ ពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមបាល់ទាត់មកពីប្រទេសហ្វីលីពីន ម៉ុងហ្គោលី និង ឡាវ វគ្គសន្សំពិន្ទុក្នុងពូល D ពានរង្វាន់ក្លិបអាស៊ី AFC Challenge League ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ ទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ការចូលទស្សនាផ្ទាល់គឺជាកម្លាំងចិត្តដ៏សំខាន់រួមចំណែកជួយដល់ម្ចាស់ផ្ទះ កម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីៗ។ ដើម្បីងាយស្រួលដល់បងប្អូនសម្រាប់ការទៅទស្សនាផ្ទាល់ សូមបង្ហាញចំណុចសំខាន់ៗដែលត្រូវដឹង។

ទី១៖ សំបុត្រចូលទស្សនា
តម្លៃសំបុត្រចំនួន ៨០០០ រៀល ទាំងតំបន់ A និងតំបន់ B ដែលអាចទស្សនាបានដល់ទៅ ២ ប្រកួតក្នុង ១ ថ្ងៃ។ ការប្រកួត ១ ថ្ងៃ គឺគូទី ១ ចាប់ផ្តើមនៅវេលាម៉ោង ៤ រសៀល និងគូទី២ នៅម៉ោង ៧យប់។ ដូច្នេះអ្នកគាំទ្រទិញសំបុត្រតែ ១ អាចទស្សនាបាន ២ ប្រកួតជាប់គ្នា។
សំបុត្រមានដាក់លក់នៅតែតាមអនឡាញ (App របស់ក្លិប) សុទ្ធ ដោយគ្មានការលក់ជាសំបុត្រនៅខាងក្រៅឡើយ។ ការដាក់លក់សំបុត្រតាមអនឡាញសុទ្ធបែបនេះគឺបង្កលក្ខណៈងាយស្រួលដល់អ្នកគាំទ្រដោយមិនចាំបាច់ចំណាយពេលទៅរកទិញ ហើយក៏មិនបារម្ភរហែកខូច និងមិនធ្វើឲ្យមានសំរាមដល់បរិស្ថាន។
សូមបញ្ជាក់ថា សំបុត្រទស្សនាតំបន់ A គឺសម្រាប់អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ខណៈតំបន់ B សម្រាប់អ្នកគាំទ្ររបស់ ក្រុមភ្ញៀវ។

ច្រកពិនិត្យសំបុត្រធំទូលាយ មានច្រើនដែលមិនពិបាកធ្វើឲ្យអ្នកគាំទ្រតម្រង់ជួររង់ចាំយូរឡើយ។ ជាពិសេសសំបុត្រគឺស្រួលស្កេនតាមទូរសព្ទដែលធ្វើឲ្យងាយស្រួលក្នុងការចូលទៅផ្នែកខាងក្នុងតែម្តង។
ទី២៖ គូប្រកួត និងពេលវេលា
ថ្ងៃបើកឆាក ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយក្រុមរបស់ម៉ុងហ្គោលី SP Falcons នៅវេលាម៉ោង ៤រសៀល ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ ២០២៥ ហើយម៉ោង ៧ យប់ក្រុមរបស់ហ្វីលីពីន Manila Digger ប្រកួតជាមួយក្រុមរបស់ឡាវ Ezra FC។

នៅថ្ងៃពុធ ទី២៩ ខែតុលា ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួតជាមួយ Manila Digger និងវេលាម៉ោង ៧ យប់ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ ក្រុម Ezra FC។
ថ្ងៃចុងក្រោយ ថ្ងៃទី១ ខែវិច្ឆិកា ម៉ោង ៤ រសៀល ក្រុម SP Falcons ប្រកួតជាមួយក្រុម Ezra FC និងម៉ោង ៧ យប់ ថ្ងៃដដែល ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Manila FC។
ទី៣៖ ទីតាំងផ្ញើយានយន្ត
ដូចការប្រកួតមុនៗដែរ ទីតាំងសម្រាប់ផ្ញើយានយន្តមានតែនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ។ តម្លៃផ្ញើម៉ូតូ១គ្រឿង ១០០០រៀល និងតម្លៃផ្ញើរថយន្ត១គ្រឿង ២០០០រៀល។ តម្លៃនេះសម្រាប់តែក្នុងបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលគ្រប់គ្រងដោយគណៈកម្មការរៀបចំការប្រកួត។ ប្រសិនបើបងប្អូនផ្ញើយានយន្តនៅកន្លែងណាផ្សេង ដែលមិនស្ថិតនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ គឺមិនមែនជាការទទួលខុសត្រូវរបស់គណៈកម្មការរៀបចំការប្រកួតឡើយ ហើយក៏អាចមានតម្លៃផ្សេងដែរ។

ទី៤៖ ស្តង់លក់អាហារ និងសម្ភារផ្សេង
បងប្អូនមិនចាំបាច់ធ្វើដំណើរចេញក្រៅពហុកីឡដ្ឋានជាតិមរតកតេជោឡើយ ប្រសិនបើត្រូវការអាហារ ឬភេសជ្ជៈ។ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ មានស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារផ្សេងជាច្រើន។ ជាមួយគ្នានេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏មានស្តង់លក់ខោអាវកីឡារបស់ក្លិបរដូវកាលថ្មីដែរ។

ទី៥៖ ការសម្តែងផ្សេងៗ
បងប្អូន អ្នកគាំទ្រមិនត្រឹមតែបានទស្សនាការប្រកួតកីឡាបាល់ទាត់កម្រិតអន្តរជាតិ និងលើកទឹកចិត្តដល់ក្រុមតំណាងឲ្យកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានសកម្មភាពសម្តែងសិល្បៈផ្សេងៗនៅពេលប្រកួត និងចន្លោះម៉ោងសម្រាកក្រោយចប់ការប្រកួតវគ្គទី១។ ក្នុងនោះ ការសម្តែងពីក្រុមបាហុនិកា AirAsia Fun Team លោក ZeDes-ហ្សេដេស និង កញ្ញា ណា សាឌី ជាដើម៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


