កីឡា
ព្រះខ័នរាជស្វាយរៀង នឹងឡើងវគ្គបន្ត បើឈ្នះ Ezra នៅថ្ងៃទី២៩ តុលានេះ
ព្រះខ័នរាជស្វាយរៀង នឹងឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើត ប្រសិនបើឈ្នះក្រុម Ezra FC វេលាម៉ោង ៧ យប់ ថ្ងៃទី២៩ ខែតុលា សម្រាប់ការប្រកួតលើកទី២ សន្សំពិន្ទុក្នុងពូល D ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦។

ការប្រកួតលើកទី១ កាលពីថ្ងៃទី២៦ ខែតុលា ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុ តាមរយៈជ័យជម្នះ ៣-០ លើក្រុមរបស់ម៉ុងហ្គោលី SP Falcons ដើម្បីឈរលើកំពូលតារាង។ ចំណែកក្រុមរបស់ឡាវ Ezra FC បានចាញ់ ក្រុមរបស់ហ្វីលីពីន Manila Digger ដោយលទ្ធផល ៣-១។
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះសម្រាប់ការប្រកួតលើកទី២នេះ ពួកគេនឹងកក់កៅអីវគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើតដោយស្វ័យប្រវត្តិ បើទោះជានៅសល់១ប្រកួតទៀត។ ចំណែក ក្រុម Ezra FC នឹងអស់ឱកាសឡើងទៅកាន់វគ្គបន្ត ប្រសិនបើចាញ់ការប្រកួតលើកទី២ ហើយក្រុម Manila Digger ឈ្នះក្រុម SP Falcons។ ផ្ទុយទៅវិញប្រសិនបើក្រុមរបស់ម៉ុងហ្គោលី ឈ្នះ ក្រុមរបស់ ហ្វីលីពីន វិញនោះ ក្រុមរបស់ឡាវ នៅមានឱកាសអ៊ុតមើលការប្រកួតចុងក្រោយ។

ទោះបីជាយ៉ាងណា គិតជារួមក្រុម Ezra FC ត្រូវបានគេមើលឃើញសមត្ថភាពមានកម្រិតទាបជាងក្រុមផ្សេងៗក្នុងពូលជាមួយគ្នា ដូច្នេះពិបាកនឹងបញ្ចប់ដោយលទ្ធផលជ័យជម្នះ ឬស្មើ នឹងក្រុមព្រះខ័នរាជស្វាយរៀងណាស់។
មួយប្រកួតបើកឆាកដូចគ្នា កីឡាករ Kwame Peprah រកបាន ២ គ្រាប់ដើរតួនាទីយ៉ាងសំខាន់ ខណៈកីឡាករ Patrick បញ្ជូនបាល់បាន ២ លើក ក៏ជាកីឡាករដ៏គ្រោះថ្នាក់របស់ ព្រះខ័នរាជស្វាយរៀង សម្រាប់ក្រុម Ezra FC ដែលបានទម្លាយសំណាញ់ទីរបស់ Manila Digger បាន១គ្រាប់ដោយប្រធានក្រុម Peter Phanthavong។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន ៣ ពិន្ទុ ឈរលើកំពូលតារាងពូល D ហើយក្រុម Manila Digger មាន ៣ ពិន្ទុឈរលេខ២ ខណៈក្រុមមិនទាន់មានពិន្ទុគឺ Ezra FC ឈរលេខ៣ និង SP Falcons ឈរលេខ២។
និយាយឲ្យខ្លី ប្រសិនបើក្រុម ព្រះខ័នរាជស្វាយរៀង និង Manila Digger ឈ្នះដូចគ្នានៅថ្ងៃទី២៩ តុលានេះ គឺកក់កៅអីឡើងទៅកាន់វគ្គបន្តទាំងពីរក្រុម ហើយក្រុម Ezra FC និង SP Falcons អស់ឱកាសតែម្តង៕

អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


