កីឡា
គូរ៉ាសៅ ជាប្រទេសកោះតូចជាងគេ ស្ថិតក្នុងប្រទេស ៣ ទៀត បានឡើងទៅ World Cup លើកដំបូង
ការប្រកួតជម្រុះតាមទ្វីបនីមួយៗ ដើម្បីរកក្រុមឡើងទៅជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ចំនួន ៤៨ ក្រុម ពេលនេះបានរកឃើញក្រុមចំនួន ៤២ ហើយ ខណៈរឿងគួរចាប់អារម្មណ៍ គឺមានក្រុម ៤ ដែលទើបឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមចំនួន ៤២ ដែលបានកក់កៅអីឡើងទៅជុំចុងក្រោយ World Cup 2026 រួចរាល់ រួមមានប្រទេសសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ ទ្វីបអាស៊ី មានក្រុម ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី អ៊ុយបេគីស្ថាន ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអូឌីត។ តំបន់អូសេអានី មាន នូវែលហ្សេឡង់។ ទ្វីបអាមេរិកខាងត្បូង មានក្រុម អាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ អេក្វាឌ័រ កូឡុំប៉ី និងប៉ារ៉ាហ្គាយ។
តំបន់អាហ្វ្រិក មាន ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្ស៊េរី ហ្គាណា សេណេហ្គាល់ កូតឌីវ័រ អាហ្វ្រិកខាងត្បូង និងកាបវែរ ។ ទ្វីប អាមេរិកខាងជើង មានក្រុម ប៉ាណាម៉ា ហៃទី និង គូរ៉ាសៅ។ ទ្វីបអឺរ៉ុប មាន អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្កាល់ ហូល្លង់ បែលហ្ស៊ិក ក្រូអាត ន័រវែស ស្កុតលែនដ៍ ស្វីស និង អូទ្រីស។
ក្នុងចំណោមក្រុមទាំង ៤២ ខាងលើ មានក្រុមចំនួន ៤ ដែលទើបទទួលបានកៅអីឡើងជុំចុងក្រោយពាន World Cup 2026 លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ រួមមាន អ៊ុយបេគីស្ថាន (ទ្វីបអាស៊ី) ហ្ស៊កដានី (ទ្វីប អាស៊ី) កាបវែរ (ទ្វីបអាហ្វ្រិក) និង គូរ៉ាកាវ (ទ្វីប អាមេរិកខាងជើង)។ នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ខាងមុខ។



យ៉ាងណា រឿងដែលកាន់តែចាប់អារម្មណ៍មួយទៀតនោះ គឺ កោះគូរ៉ាសៅ បានក្លាយជាប្រទេសតូចជាងគេបំផុត ពោលគឺតូចជា កោះកាបវែរ ទៅទៀត ដែលបានឡើងជុំចុងក្រោយ World Cup 2026។ ប្រទេសនេះមានផ្ទៃដីត្រឹម ៤៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនត្រឹម ១៥៥,៩០០ នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សេម កុសល
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


