កីឡា
មិនធម្មតា! World Cup 2026 រកចំណូលបានច្រើនជាង ឆ្នាំ ២០២២ ដល់ទៅពីរដង
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 បានបញ្ចប់ជាស្ថាពរហើយ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦។ ជាមួយគ្នានោះ វាបានបង្កប់នូវរឿងពិសេស ៣ យ៉ាង មិនធ្លាប់មានពីមុន។

ក្រោយឆ្លងកាត់ការប្រកួតរយៈពេលជាង ១ ខែ ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ គឺក្រុមគោជល់ អេស្ប៉ាញ បានក្លាយជាជើងឯក World Cup 2026 នៅទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះក្រុម អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១-០ នៅម៉ោងបន្ថែម ១៥ នាទី ២ ដង។
បន្ទាប់ពី World Cup 2026 បានបិទបញ្ចប់ មានរឿងធំ ៣ ត្រូវបានគេចាប់អារម្មណ៍ និងគិត ថា World Cup 2026 ជាព្រឹត្តិការណ៍ដ៏ពិសេសបំផុត មិនធ្លាប់មានពីមុនមក។
ទី ១. World Cup 2026 បានក្លាយជាព្រឹត្តិការណ៍ ដែលមានគ្រាប់បាល់កើតឡើងច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ នៅឆ្នាំ ២០២៦ នេះ មានគ្រាប់បាល់កើតឡើងសរុបរហូតដល់ទៅ ៣០៨ គ្រាប់ ខណៈចំនួននេះបានលើសកាលពីឆ្នាំ ២០២២ ពាក់កណ្តាល ដែលពេលនោះមានគ្រាប់សរុបត្រឹមតែ ១៧២ គ្រាប់។
ការកើតឡើងគ្រាប់បាល់ដ៏ច្រើនបែបនេះ ដោយសារ World Cup 2026 បានបង្កើនក្រុមចូលរួមពី ៣២ ក្រុមមក ៤៨ ក្រុម ខណៈចំនួនប្រកួតក៏បានកើនឡើងផងដែរ ពី ៦៤ ប្រកួត មក ១០៤ ប្រកួត។

ទី ២. FIFA រកបានចំណូលច្រើនបំផុតមិនធ្លាប់មានពីការរៀបចំ World Cup 2026។ យោងតាមប្រភពពី The Guardian បានបង្ហាញ ថា FIFA រកបានចំណូលសរុបពីការរៀបចំ World Cup 2026 រហូតដល់ទៅ ១៥ ប៊ីលានដុល្លារអាមេរិក (១៥ ពាន់លានដុល្លារ)។ ចំនួនេះបានលើសពី World Cup 2022 នៅប្រទេសកាតា ពាក់កណ្តាល ដែលពេលនោះរកបាន ៧.៥ ប៉ីលានដុល្លារអាមេរិក។
មូលហេតុដែល FIFA រកបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារ World Cup 2026 មានការប្រកួតច្រើនជាងមុន ទីផ្សារធំជាងមុន តម្លៃសេវាបដិសណ្ឋារកិច្ច និងតម្លៃសំបុត្រខ្ពស់ជាង និងចុងក្រោយ ការលក់សិទ្ធផ្សាយនៅទូទាំងពិភពលោកក៏ខ្ពស់ជាងមុន។

ទី ៣. ចំណុចទី ៣ គឺជារឿង ដែលអ្នកគាំទ្រទូទាំងពិភពលោកចងចាំបំផុត ដោយសារ World Cup 2026 បានក្លាយជាទីកន្លែង នៃការបង្ហាញខ្លួនលើកចុងក្រោយរបស់កីឡាករលំដាប់ពិភពលោកចំនួន ៦ នាក់រួមមាន Cristiano Ronaldo, Lionel Messi, Neymar Jr., Luka Modric, James Rodriguez និងអ្នកចាំទី ម៉ិកស៊ិក Guillermo Ochoa។
នៅក្នុងប្រវត្តិសាស្ត្រ សឹងតែមិនមាននោះទេ ដែលកីឡាករលំដាប់ពិភពលោកដ៏ច្រើនបែបនេះ បានលាពី World Cup ក្នុងរយៈពេលតែមួយ។ World Cup 2026 បានក្លាយជាពេលវេលាដ៏ពិសេសបំផុត សម្រាប់អ្នកគាំទ្របានទស្សនា។ ទោះបីជាយ៉ាងណា នាពេលអនាគត ក៏នឹងមានកីឡាករវ័យក្មេងល្អៗមកជំនួសពួកគេផងដែរ ដូចជា Lamine Yamal, Kylian Mbappe, Erling Haaland និង Jude Bellingham ជាដើម៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


