កីឡា
កីឡាករ Miura សាងភាពភ្ញាក់ផ្អើល ដោយចុះកុងត្រាជាមួយក្លិបថ្មី ក្នុងវ័យ ៥៨ ឆ្នាំទៅហើយ
កីឡាករបាល់ទាត់សញ្ជាតិ ជប៉ុន Kazuyoshi Miura កំពុងសាងភាពភ្ញាក់ផ្អើលនៅក្នុងវិស័យបាល់ទាត់ ដោយបច្ចុប្បន្នមានវ័យ ៥៨ ឆ្នាំទៅហើយ ប៉ុន្តែនៅតែអាចបន្តលេងជាកីឡាករអាជីពទៀតបាន ដោយលោកទើបតែព្រមព្រៀងចុះកិច្ចសន្យាផ្លាស់ទៅក្លិបថ្មីមួយនៅលីគទី ៣ របស់ ជប៉ុន។

យោងតាមសារព័ត៌មាន The Japan Times ខ្សែប្រយុទ្ធវ័យ ៥៨ ឆ្នាំរូបនេះ គ្រោងនឹងចូលរួមជាមួយក្លិប Fukushima United ដែលស្ថិតនៅលីគទី ៣ ជប៉ុន តាមរយៈលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ពីក្លិប Suzuka។ ការផ្លាស់ប្តូរនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែការប្រកាសត្រូវបានគេរំពឹង ថា នឹងធ្វើឡើងនៅម៉ោង ១១:១១ នាទីព្រឹក ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ដើម្បីគោរពដល់លេខអាវរបស់លោក ដែលពាក់លេខ ១១។

រម្លឹកប្រវត្តិត្រួសៗ កីឡាករ Miura ដែលបានកើតនៅឆ្នាំ ១៩៦៧ បានចាប់ផ្តើមលេងបាល់ទាត់អាជីពជាលើកដំបូងនៅឆ្នាំ ១៩៨៦ ជាមួយក្លិប Santos ក្នុងប្រទេសប្រេស៊ីល។ ប្រការនេះ មានន័យថា លោកបានលេងបាល់ទាត់អាជីពជិត ៤ ទសវត្សមកហើយ។

ក្នុងអំឡុងអាជីព លោក Miura បានលេងឱ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីល ជប៉ុន អ៉ីតាលី និងអូស្ត្រាលី។ លោកមានពេលវេលាជោគជ័យខ្លាំងបំផុតជាមួយក្រុម Verdy Kawasaki ដែលបានចំណាយពេល ៨ ឆ្នាំ និងស៊ុតបញ្ចូលទីបាន ១១០ គ្រាប់។ លោកក៏ជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិជប៉ុនពីមុនផងដែរ ដោយស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់ និងជួយឱ្យក្រុមរហស្សនាមដាវសាំម៉ូរ៉ៃឈ្នះពាន AFC Asian Cup កាលពីឆ្នាំ ១៩៩២។
កីឡាករ Miura មិនទាន់គិតគូអំពីការចូលនិវត្តន៍នៅឡើយទេ ទោះបីជាលោកមានវ័យដល់ទៅ ៥៨ ឆ្នាំក៏ដោយ។ លោកធ្លាប់បានបង្ហើប ថា ប្រសិនបើរាងកាយរបស់លោកនៅអាចទ្រាំទ្របាន នោះលោកនឹងបន្តលេងរហូត ដល់វ័យ ៨០ ឆ្នាំ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


