កីឡា
មិនធម្មតាមែនក្រៅតែបង្ហាត់ប្រដាល់ឲ្យខ្លាំងហើយនោះលោក ពេជ្រ សុផាន់ ក៏បង្រៀនប្រពន្ធកីឡាករឲ្យចេះធ្វើវីដេអូរកលុយថែមទៀតផង
លោក ពេជ្រ សុផាន់ ឬហៅថាគ្រូឆ្នើមក្នុងវិស័យប្រដាល់នេះគឺពិតជាជោគជ័យ និងប្រកបដោយសមត្ថភាពពិតៗនាពេលបច្ចុប្បន្ននេះ មិនថាការបង្ហាត់សិស្សឲ្យខ្លាំង មានទីផ្សារប្រកួតមិនខ្វះ កីឡាករមានជីវភាពប្រសើរឡើងនោះទេថែមទាំងចេះបង្រៀនប្រពន្ធកីឡាករឲ្យធ្វើវីដេអូទៀតផង។

ពេជ្រ សម្បត្តិ និងភរិយា
អ្នកគាំទ្រមួយចំនួនអាចដឹងត្រឹមលោក ពេជ្រ សុផាន់ ចំណាយពេលបង្ហាត់កូនសិស្ស ពង្រឹងសមត្ថភាព រាងកាយ ស្មារតីកីឡាករ និងទម្រង់ទិសដល់កូនសិស្សតែប៉ុណ្ណោះទេ។ មែនទែនទៅការធ្វើវីដេអូផ្សព្វផ្សាយ ឬប្រម៉ូតខ្លួនឯង កីឡាករ ក្លឹប នេះក៏ជាជំនាញមួយទៀតរបស់លោក ពេជ្រ សុផាន់ ផងដែររហូតអាចទទួលបានប្រាក់ចំណូលពីហ្វេសបុក និងយូធូបទៀត។

លោក ពេជ្រ សុផាន់ និងសិស្ស
ការងារធ្វើវីដេអូជូនម្ចាស់ឧបត្ថម្ភក្លឹបដូចជាខាងឌ្រុដ នាពេលកន្លងមកក៏លោកជាអ្នកទទួលខុសត្រូវ និងរៀបចំផងដែរ។ យ៉ាងណាឥលូវនេះលោកបានបង្ហាត់បង្រៀន និងបានបង្ហាញផ្លូវដល់ប្រពន្ធកីឡាករឲ្យចេះជំនាញនេះផងដែរដូចជា ចេះធ្វើវីដេអូសម្ភាស ធ្វើវីដេអូហ្វឹកហាត់ខ្លីផ្សេងៗ និងអធិប្បាយ (Voice Over) ផងដែររហូតម្នាក់ៗមានចេះស្ទាត់ទៅហើយ។ បច្ចុប្បន្ននេះគេឃើញមានប្រពន្ធកីឡាករ ពេជ្រ សម្បត្តិ ចេះជំនាញនេះស្ទាត់ហើយ ប្រពន្ធ ពេជ្រ ប៊ុន សិទ្ធ និងចុងក្រោយនេះគូដណ្ដឹងរបស់ ពេជ្រ សឹង្ហៈ តែម្ដង។ បន្ថែមពីនេះកីឡាករខ្លួនឯងក៏ចេះថែមទៀតដែរដូចជា អាទិទេព សឹង្ហៈ និងអ្នកមួយចំនួនទៀត។

អេដមីនទាំងបីរបស់កូនសិស្សលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា លោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកប្រដាល់ដ៏ឆ្នើមមួយរូបនៅកម្ពុជា និងកំពុងជោគជ័យខ្លាំងលើវិថីកីឡាគុនខ្មែររហូតមានជីវភាពធូធារ និងកំពុងសាងសង់ក្លឹបខ្ទង់រាប់សែនដុល្លារទៀតផង។ បច្ចុប្បន្ននេះព័ត៌មាន ឬវីដេអូផ្សេងៗអំពីកីឡាករ សកម្មភាពផ្សេងៗក្នុងក្លឹបគឺមានជាច្រើនលើបណ្ដាញសង្គមដោយសារតែមានប្រពន្ធកីឡាករបានធ្វើវីដេអូផ្សព្វផ្សាយ និងចែករំលែកបានច្រើនដល់អ្នកគាំទ្រ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


