Connect with us

កីឡា

៣​ ប្រកួតនេះ មាន​អ្នក​ទស្សនា​ច្រើន​បំផុតរបស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​នៅស្តាត​មរតក​តេជោ

បានផុស

នៅ

ការ​ប្រកួត​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ចំនួន ៣ ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ក្នុងពាន​រង្វាន់​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួប​វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League កាល​ពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ ២០២៥ រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Arkadag មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៥១.៦១០ នាក់។ ចំនួន​នេះ​បាន​បំបែក​កំណត់​ត្រាក្នុង​ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់​អាស៊ី​កម្រិត​ទី​៣ ដើម្បី​ក្លាយ​ជា​​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​បំផុត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

ស្ថិតិ​អ្នក​គាំទ្រ​លំដាប់​ទី​២ គឺ​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League កាល​ពី​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម Shan United ដោយ​លទ្ធផល ៦-២ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១៥.៧៧៨​ នាក់។ ចំនួន​នេះ​ឈរ​លំដាប់​លេខ ២ សម្រាប់​​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ក្រុម Arkadag ប្រកួត​ជា​មួយ East Bengal នៅ​ប្រទេស​ឥណ្ឌា មាន​អ្នក​ទស្សនា​ចំនួន ២៥.៤៩៧​ នាក់។

ស្ថិតិ​អ្នក​គាំទ្រលំដាប់​ទី​៣ គឺ​ជា​ការ​ប្រកួត ជើង​ទី​១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ក្រុម​របស់​ឥណ្ឌូណេស៊ី Madura United ៣-០ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០.៧៦៥ នាក់។

ស្ថិតិ​ទាំង ៣ ប្រកួត

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-២ Arkadag មាន​អ្នក​ទស្សនា ៥១.៦១០ នាក់
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦-២ Shan United មាន​ អ្នក​ទស្សនា ១៥.៧៧៨​ នាក់
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Madura United មាន​អ្នក​ទស្សនា ១០.៧៦៥ នាក់

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម