កីឡា
លោក ពេជ្រ សុផាន់ ផ្ដាំអ្នកចង់យកកូនមកហាត់ប្រដាល់ជាមួយលោកសូមកុំលូកដៃច្រើន
បន្ទាប់ពីការមានការចាក់ចេញពីក្លឹបជាបន្តបន្ទាប់លោក ពេជ្រ សុផាន់ បានផ្ដាំផ្ញើក្នុងវីដេអូឡាយរបស់លោកថា អ្នកដែលចង់យកកូនមកហ្វឹកហាត់ជាមួយលោកសូមកុំលូកដៃច្រើនពេកដែលនាំឲ្យមានបញ្ហារហូតមិនអាចហ្វឹលកហាត់ជាប់លាប់ជាដើម។

លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ គ្រូបង្វឹកក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ បានលើកឡើងក្នុងការឡាយលើហ្វេសបុកថា បន្ទាប់ពីសិស្សៗមួយចំនួនបានចាក់ចេញពីក្លឹបគឺលោកទទួលបានបទពិសោធថ្មីៗមួយចំនួនពីរឿងទាំងនេះផងដែរ។ លោកចង់ផ្ដាំផ្ញើទៅកាន់អ្នកដែលចង់យកកូនក្មួយមកហ្វឹកហាត់ជាមួយលោកសូមកុំលូកដៃច្រើនដែលការធ្វើបែបនេះបានប៉ះពាល់ដល់ការរស់នៅហ្វឹកហាត់របស់សិស្ស។ ក្នុងន័យនេះលោកចង់បញ្ជាក់ថា ការលូកដៃផ្សេងៗនោះគឺអាចនឹងធ្វើឲ្យកីឡាករបែកអារម្មណ៍ ឬដកចិត្តពីការរស់នៅហ្វឹកហាត់រហូតឈានដល់ការឈប់ពីអាជីពប្រដាល់នេះ។

លោក ពេជ្រ សុផាន់
គ្រូឆ្នើមរូបនេះបន្ថែមទៀតថា លោកពិតជាសោកស្ដាយទឹកចិត្តដែលលោកបានស្រឡាញ់ និងដាក់ចិត្តបង្ហាត់បង្រៀនដោយអស់ពីចិត្ត ប៉ុន្តែការទទួលបានពីសិស្សវិញមិនដូច្នោះនោះឡើយ។ នេះជាបទពិសោធថ្មីសម្រាប់លោក ដូច្នេះរាល់ការទទួលសិស្សចូលមកហ្វឹកហាត់ក្រោយៗនឹងមានការបញ្ជាក់ច្បាស់លាស់ពីអាណាព្យាបាល។

សិស្សលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា ក្លឹបលោក ពេជ្រ សុផាន់ ជាក្លឹបដែលល្បីឈ្មោះ និងមានការគាំទ្រច្រើនក្នុងវិស័យប្រដាល់នាពេលបច្ចុប្បន្ននេះ។ សិស្សគុនរបស់លោកគឺមានទីផ្សារប្រកួតច្រើននៅតាមស្ថានីយទូរទស្សន៍ផ្សេងៗ។ ទន្ទឹមនិងភាពជោគជ័យនេះក្លឹបរបស់លោកក៏មានសិស្សចេញច្រើនផងដែរដោយសារវិន័យតឹងរឹងខ្លាំង និងមានការហ្វឹកហាត់ខ្លាំង។ ថ្មីៗនេះកីឡាករដែលកំពុងមានសាធារណៈជនស្គាល់ និងចាប់អារម្មណ៍ច្រើនគឺ ពេជ្រ ម៉ាយហាត ទើបឈប់ពីក្លឹបដោយសារនឹកផ្ទះមិនអាចបន្តនៅបាន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


