កីឡា
កីឡាករអាមេរិក Jalen Penrose កំពូលអ្នកវ៉ៃសេវាកាច ចូលរួមជាមួយក្រុមបាល់ទះស្វាយរៀង
ក្រុមបាល់ទះស្នងការខេត្តស្វាយរៀង បានបង្កើតការភ្ញាក់ផ្អើលទៀតហើយតាមរយៈការនាំចូលកីឡាករសញ្ជាតិអាមេរិក Jalen Penrose ដើម្បីប្រជែងជើងឯកលីគបាល់ទះកំពូលកម្ពុជា ដែលហៅកាត់«តេជោលីគ» នៅរដូវកាលទី៣ ឆ្នាំ២០២៦។

កីឡាករ Jalen Penrose អាយុ ៣១ ឆ្នាំ កម្ពស់ ២,០៣ម៉ែត្រ លេងក្នុងតួនាទីជាអ្នកវាយផ្តាច់ស្លាបឆ្វេង ប៉ុន្តែរូបគេល្បីខាងវាយសេវាកាច។ រហូតដល់ដល់ពេលនេះ កីឡាករកើតនៅ Boston សហរដ្ឋអាមេរិក មានបទពិសោធច្រើន និងឆ្លងកាត់លេងឲ្យក្លិបជាច្រើនក្នុងរយៈពេលប្រមាណ ១០ ឆ្នាំចុងក្រោយ។
ក្លិបផ្លូវការដែលរូបគេធ្លាប់លេងមាន Al Ittihad Tripoli នៅលីប៊ី ក្លិប Caribe de San Sebastian នៅប្រទេសព័រតូរីកូ ក្លិប Indios de Mayaguez នៅប្រទេសព័រតូរីកូ ក្លិប Las Vegas Ramblers នៅសហរដ្ឋអាមេរិក ក្លិប Safilva Hokkkaido នៅប្រទេសជប៉ុន ក្លិប Volley Schonenwerd នៅប្រទេសស្វីស ក្លិប WWK Volleys Herrsching នៅប្រទេសអាល្លឺម៉ង់ ក្លិប VK CEZ Karloversko នៅសាធារណរដ្ឋឆេក និងក្រុមរបស់សាកលវិទ្យាល័យ Penn State University សហរដ្ឋអាមេរិក។

បើនិយាយពីសមិទ្ធផលវិញ កីឡាករ Jalen Penrose ធ្លាប់ឈ្នះជើងឯកចំនួន ១២ លើក និងពានឯកត្តជនចំនួន ៦ លើក។ សម្រាប់ពានរង្វាន់ឯកត្តជនទាំង ៦ គឺ ពានកីឡាករប្រយុទ្ធឆ្វេងល្អបំផុត ២ លើកនៅលីគបាល់ទះព័រតូរីកូ រដូវកាល ២០២៥-២៦ និង ២០២៤-២៥, ពានកីឡាករប្រយុទ្ធឆ្វេងល្អបំផុត ២ លើកក្នុងពាន National Volleyball Association នៅសហរដ្ឋអាមេរិក រដូវកាល ២០២៣-២៤ និងកាល ២០២២-២៣, ពានកីឡាករវាយសេវាល្អបំផុត ចំនួន ២ លើកគឺនៅលីគអាល្លឺម៉ង់ German Bundesliga រដូវកាល ២០១៩-២០ និងនៅពានរង្វាន់ NACC សហរដ្ឋអាមេរិករដូវកាល ២០១៧-១៨។
ពេលនេះ កីឡាករបានសម្រេចចូលរួមជាមួយ ក្រុមបាល់ទះស្នងការខេត្តស្វាយរៀង ដើម្បីប្រជែងជើងតេជោលីគ។ ឆ្លងកាត់ ២ លើកក្នុងតេជោលីគ រដូវកាលនេះ ក្រុមខេត្តស្វាយរៀង មាន ៦ ពិន្ទុ កំពុងឈរលើកំពូលតារាង បន្ទាប់ពីបានយកឈ្នះ ស្នងការខេត្តព្រះសីហនុ ៣-១ និងឈ្នះក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០។
ក្រុមស្នងការខេត្តស្វាយរៀង កាលពីលើកមុនបានធ្វើឲ្យមានការភ្ញាក់ផ្អើលតាមរយៈការនាំចូលកីឡាករឥណ្ឌាដែលមានកម្ពស់ខ្ពស់ៗ ហើយពេលនេះនាំចូលកីឡាករអាមេរិក៕


អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


