កីឡា
បាល់ទាត់អាស៊ាន ជ្រើសរើស «ស្តាតមរតកតេជោ» ជាកន្លែងអបអរខួប ៣០ឆ្នាំ ពាន ASEAN Cup
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានសម្រេចជ្រើសរើសយក«ពហុកីឡដ្ឋានជាតិមរតកតេជោ»ជាកន្លែងរៀបចំការប្រកួតដើម្បីអបអរសាទរខួប ៣០ ឆ្នាំ ដែលពានរង្វាន់អាស៊ាន ASEAN Championship ត្រូវបានបង្កើតឡើង។

ពានរង្វាន់ ASEAN Championship ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៦ ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍។ ពានរង្វាន់នេះត្រូវបានរៀបចំការប្រកួតរាល់ ២ ឆ្នាំម្តងដែលចូលរួមប្រកួតដោយក្រុមបាល់ទាត់ជម្រើសជាតិជាសមាជិកអាស៊ានទាំង ១១ ប្រទេស។
ការប្រកួត ឆ្នាំ ២០២៦ គឺឈានដល់ឆ្នាំទី៣០ ដែលត្រូវបានរៀបចំជាពិសេស និងខុសប្លែកពីឆ្នាំមុនៗដើម្បីអបអរសាទរ។ ទី១ ការប្រកួតត្រូវបានផ្លាស់ប្តូរមករៀបចំពាក់កណ្តាលឆ្នាំជាលើកដំបូង។ រាល់លើកកាលពីមុន ការប្រកួតធ្វើឡើងនៅចុងឆ្នាំ និងឈានចូលដើមឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ នេះមករៀបចំនៅខែកក្កដា។

ទី២ ការប្រកួតរវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និង សិង្ហបុរី វគ្គសន្សំពិន្ទុក្នុងពូល នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា គឺជាការប្រកួតបើកឆាកមុនគេក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២៦ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានសម្រេចយកការប្រកួតទី ១ នេះដើម្បីរៀបចំពិធីអបអរសាទរខួប ៣០ឆ្នាំ។

ដើម្បីរៀបចំពិធីអបអរសាទរឲ្យកាន់តែឱឡារិក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានសម្រេចជ្រើសរើសយក«ពហុកីឡដ្ឋានជាតិមរតកតេជោ»ដែលជាទីកន្លែងស្តង់ដាអន្តរជាតិដើម្បីរៀបចំពិធីបើកជាផ្លូវការ។
ពិធីអបអរសាទរនេះ មានការចូលរួមសម្តែងដោយ ព្រះនាង នរោត្តម ជេនណា និងតារាចម្រៀងលោក សុខ សម្បត្តិ ក្នុងនោះក៏មានការច្រៀងបទចម្រៀងកីឡាអាស៊ានគឺ«១២ប្រទេស ចង្វាក់បេះដូងតែមួយ (12 Nations, 1 Heartbeat)»។ ជាមួយគ្នានេះក៏មានការសម្តែងសិល្បៈវប្បធម៌ផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា សំបុត្រចូលទស្សនាមានលក់តាមតេឡេក្រាម Mini App របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតំបន់ A មានតម្លៃ ១២,០០០រៀល និងតំបន់ B មានតម្លៃ ៨,០០០ រៀល។
សូមបងប្អូនប្រជាពលរដ្ឋ ចូលទស្សនាឲ្យបានច្រើនកុះករដើម្បីគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងធ្វើឲ្យ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ពិធីអបអរសាទរខួប ៣០ ឆ្នាំកាន់តែអស្ចារ្យ និងឱឡារិកឡើង៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


