ចំពោះលោក Naotake Hanyu មានវ័យ៤០ ឆ្នាំហើយ ដោយលោកធ្លាប់បានហ្វឹកហាត់ក្នុងក្រុមវិទ្យាល័យ Yachiyo High School ចន្លោះឆ្នាំ១៩៩៥ ដល់១៩៩៧ ហើយចាប់ពីឆ្នាំ១៩៩៨ ដល់២០០១ លោកបានចូលរួមក្នុងក្រុមសាកលវិទ្យាល័យ University of Tsukuba។ ក្នុងនាមជាខ្សែបម្រើបុរសកម្ពស់ ១,៦៧ម៉ែត្រ រូបនេះបានចុះកិច្ចសន្យាជាកីឡាករអាជីពចាប់ពីឆ្នាំ២០០២ ជាមួយក្រុម JEF United Ichihara កាលនោះជាសមាជិកលីគកំពូលជប៉ុន (J League) រហូតដល់ឆ្នាំ២០០៤។
ចាប់ពីឆ្នាំ២០១៥ ដល់២០១៧ រូបគេបានផ្ទេរទៅចូលរួមជាមួយក្រុមJEF United Chiba ដែលជាសមាជិកលីគកំពូលជប៉ុន នៅគ្រានោះ។ អំឡុងពេលចូលរួមក្រុមJEF United Chiba រូបគេក៏ជាផ្នែកមួយជួយក្រុមលើកពាន J.League Cup ឆ្នាំជាប់គ្នា គឺឆ្នាំ២០១៥ និង២០១៦ ផងដែរ។ ក្រោយមកចន្លោះឆ្នាំ២០០៨ ដល់២០១២ គេបានផ្ទេរទៅចូលរួមជាមួយក្រុម FC Tokyo ជាសមាជិកពានលីគកំពូលជប៉ុនដូចគ្នា។ នៅទីក្រុងតូក្យូ Naotake Hanyu បានជួយក្រុមឈ្នះជើងពាន Wmperor’s Cup 2011 ពានរង្វាន់ J.League Cup 2009 និងពាន J2 League 2011 ក្រោយក្រុមធ្លាក់ទៅលេងនៅពានលីគលំដាប់ទី២ នៅឆ្នាំ២០១១ នោះ។ នៅឆ្នាំ២០១៣ រូបគេបានទៅចូលរួមក្រុម Ventforet Kofu ម្តង ហើយក៏ត្រឡប់ទៅចូលរួមជាមួយក្រុម FC Tokyo វិញពីឆ្នាំ២០១៤ ដល់២០១៦ ហើយចុងក្រោយនៅឆ្នាំ២០១៧ រូបគេបានត្រឡប់ទៅបញ្ចប់អាជីពបាល់ទាត់វិញនៅក្រុមJEF United Chiba វិញគ្រា ដែលក្រុមធ្លាក់ទៅលេងនៅពានរង្វាន់លីគលំដាប់ទី២ J2 League ហើយក៏សម្រេចព្យួរស្បែកជើងតែម្តង ក្រោយបង្ហាញខ្លួនសរុបបាន៣៨៩ប្រកួត ព្រមទាំងទាត់បាល់បញ្ចូលទីបាន៣៤គ្រាប់។
ងាកមកកៅអីក្នុងក្រុមជម្រើសជាតិវិញ Naotake Hanyu ធ្លាប់បានកោះហៅចូលក្រុមជម្រើសជាតិបានចំនួន១៧ លើកនៅចន្លោះឆ្នាំ២០០៦ ដល់២០០៨ ហើយលោកក៏ជាផ្នែកមួយជួយក្រុមជម្រើសជាតិជប៉ុន ក្នុងបេសកកម្មប្រកួតជម្រុះពានជើងឯកទ្វីបអាស៊ី 2007 AFC Asian Cup qualification ក្នុងឆ្នាំ២០០៦ និងជួយក្រុមឈរចំណាត់ថ្នាក់លេខ៤ ក្នុងពានជើងឯកទ្វីបអាស៊ី2007 AFC Asian Cup ដែលប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សហការគ្នាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០១៧៕