កីឡា
ត្រឹមមួយយប់ រកឃើញដល់ទៅ៤ក្រុម ឡើងវគ្គ១៦ក្រុមចុងក្រោយ យូរ៉ូ
បន្ទាប់ពីបញ្ចប់ការប្រកួតចំនួន៤គូក្នុងពូល A និងពូល B កាលពីយប់មិញនេះ គេបានរកឃើញ៤ក្រុមទៀត ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២០។

សម្រាប់ពូល A ២ក្រុមដែលបានឡើងទៅកាន់វគ្គបន្ទាប់គឺ ប៊ែលហ្សិកនិងដាណឺម៉ាក ចំណែកក្រុមធ្លាក់គឺរុស្ស៊ី រីឯក្រុមចាំអ៊ុតមើលលេខ៣ល្អគឺ ហ្វាំងឡង់។

ប៊ែលហ្សិកបានយកឈ្នះ ហ្វាំងឡង់ ដោយលទ្ធផល ២-០ ស្របពេល រុស្ស៊ី ចាញ់ដាណឺម៉ាក ៤-១។ ប៊ែលហ្សិក ឈរលេខ១មាន៩ពិន្ទុពេញ ខណៈក្រុមលេខ២ដល់លេខ៤ មាន៣ពិន្ទុដូចគ្នាទាំងអស់ខុសតែគ្រាប់បាល់ប៉ុណ្ណោះ។

សម្រាប់ពូល C ឯណោះវិញ ក្រុមដែលបានឡើងទៅកាន់វគ្គបន្ទាប់គឺ ហូឡង់ និងអូទ្រីស ចំណែកក្រុមធ្លាក់គឺម៉ាសេដូនីខាងជើង រីឯក្រុមចាំអ៊ុតមើលលេខ៣ល្អគឺ អ៊ុយក្រែន។

ហូឡង់បានបំបាក់ ម៉ាសេដូនីខាងជើង ដោយលទ្ធផល ៣-០ ខណៈអូទ្រីសឈ្នះ អ៊ុយក្រែន ១-០៕
ដោយ៖ Vann Vann
ចុចអាន៖ កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ នឹងប្តូរសក់ទៅពណ៌ទង់ដែង បើធ្វើរឿងនេះបាននៅយូរ៉ូ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


