កីឡា
កីឡាការិនីមានឱកាសច្រើនជាងកីឡាករក្នុងការដណ្តើមមេដាយមាសកម្រិត Olympic Games និង SEA GAMES
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាលើកទម្ងន់មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងគ្រូបង្វឹកក្រុមជម្រើសជាតិ តាម ZOOM ថា ប្រទេសតូចៗទាំងអស់យកកីឡាលើកទម្ងន់ជាយុទ្ធសាស្ត្រស្វែង រកមេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ព្រោះកីឡាផ្សេងៗទៀតយើងគ្មានឱកាសច្រើនដូចកីឡាលើកទម្ងន់ទេ។
លោកប្រធានបន្តថា កីឡាលើកទម្ងន់មានសក្តានុភាពក្នុងការដណ្តើមមេដាយដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីនឈ្នះមេដាយមាសនៅកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនជាកីឡាការិនី ជាពិសេសនៅអាស៊ីយើងឱកាសដណ្តើមមាសច្រើនណាស់សម្រាប់ប្រភេទកីឡាលើកទម្ងន់។ ចំណែកខាងអឺរ៉ុបភាគច្រើនអត់សូវមានអ្នកអត់ធន់ដូចនៅអាស៊ីយើងណាស់ ពីព្រោះកីឡាលើកទម្ងន់មានលក្ខណៈពិសេសផ្នែកសុខភាពស្ត្រី ដូច្នេះកីឡាការិនីមានឱកាសច្រើនក្នុងការប្រជែង ប្រសិនបើកីឡាការិនីចូលរួមការប្រកួតច្រើន។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា អ្នកដែលអាចដណ្តើមមេដាយបានគឺជាកីឡាការិនីច្រើនជាងកីឡាករ ដោយសារតែកីឡាករពិបាកនឹងដណ្តើមមេដាយណាស់ បើយើងជំរុញតែកីឡាករ ហើយមិនសម្រួចលើកីឡាការិនី នឹងមានបញ្ហាក្នុងការស្វែងរកមេដាយហើយ ដូចជាការប្រកួត SEA GAMES ប្រភេទកីឡាករមានគ្រប់ប្រភេទទម្ងន់ ប៉ុន្តែកីឡាការិនីមិនសូវមានទេ ពេល ខ្លះមាន៤ឬ៥នាក់ រីឯគីឡូខ្លះមាន៣ ឬ៤ នាក់។
លោកបានបន្ថែមថា ដូច្នេះលោកចង់ឲ្យមានគោលដៅច្បាស់លាស់ ហើយរៀបចំកីឡាការិនីច្រើនកាលណា មានគ្រប់ទម្ងន់កាលណា នឹងមានឱកាសឈ្នះមេដាយ។ យើងឃើញហើយថា ម្ចាស់មេដាយមាស SEA GAMES ASIAN GAMES និង កីឡាអូឡាំពិកសុទ្ធសឹងតែកីឡាការិនី ចំណែកកីឡាករកម្រណាស់ បើមានមួយៗតែប៉ុណ្ណោះ។

លោកប្រធានសហព័ន្ធអះអាងថា សម្រាប់កីឡាលើកទម្ងន់ជាក្តីសង្ឃឹមរបស់សហព័ន្ធក្នុងការដណ្តើមមេដាយនាពេលខាងមុខ បើយើងទទួលមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបាននោះ កាន់តែល្អប្រសើរចំពោះប្រទេសជាតិ។ សហព័ន្ធមានលក្ខណៈជាប្រភេទកីឡាអូឡាំពិករួចទៅហើយ ដូចនេះយើងអាចដាក់យុទ្ធសាស្ត្រឆ្ពោះទៅរកមេដា យកីឡាអូឡាំពិកនៅពេលណាមួយជាក់ជាមិនខាន៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


