កីឡា
គ្រូប្រដាល់ និងមន្ត្រីបច្ចេកទេសទាំងអស់ គឺស្ថិតនៅក្នុងក្របខណ្ឌស្ម័គ្រចិត្ត
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានបញ្ជាក់ច្បាស់ថា គ្រូប្រដាល់ និងមន្ត្រីបច្ចេកទេសទាំងអស់ ដែលបំពេញការងារសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងក្របខណ្ឌស្ម័គ្រចិត្ត ដូច្នេះទាំងអស់គ្នា ត្រូវយល់ពីនិយមន័យរបស់អ្នកធ្វើការងារស្ម័គ្រចិត្ត ព្រមទាំងក្រមសីលធម៌ អ្នកធ្វើការងារស្ម័គ្រចិត្ត។

តួនាទីអ្នកស្ម័គ្រចិត្ត ត្រូវធ្វើអ្វីខ្លះ ត្រូវមានឥរិយាបថបែបណា និងត្រូវមានការទទួលខុសត្រូវបែបណា? ហេតុនេះ យើងមិនត្រូវមានមោទនភាពហួសហេតុពេកទេ។ សព្វថ្ងៃនេះ ចៅក្រម អាជ្ញាកណ្ដាល មន្ត្រីបច្ចេកទេសរបស់សហព័ន្ធប្រដាល់គុនខ្មែរ គឺជាការងារស្ម័គ្រចិត្តនិងទទួលបានការឧបត្ថម្ភទៅតាមធនធានទៅតាមសមត្ថភាពថវិកា ដែលសហព័ន្ធបានទទួល។
លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ មានប្រសាសន៍យ៉ាងនេះ នៅក្នុងឱកាសប្រកាសការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅថ្ងៃទី២៦ វិច្ឆិកា ព្រឹកមិញនេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបញ្ហាបច្ចេកទេសនិងក្រមសីលធម៌សម្រាប់ការលើកកម្ពស់មន្ត្រីបច្ចេកទេសនិងកីឡាករ ជូនដល់គណៈកម្មការប្រដាល់ជាង ១០០នាក់ ដែលក្នុងនោះនឹងត្រូវជ្រើសរើសចំនួន៤០នាក់ ត្រូវចូលរួមជាគណៈកម្មការរៀបចំការប្រកួតប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកឆ្នាំ២០២០ ខាងមុខនេះ លោកឧត្តម សេនីយ៍ តែម ម៉ឺន បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍៣ វិច្ឆិកានៃជំងឺឆ្លងកូវីដ១៩ នៅកម្ពុជា សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សហការជាមួយនាយកដ្ឋានអប់រំកាយ និងកីឡានៃអគ្គនាយកដ្ឋានកីឡា ក្រោមគម្រោងគាំទ្រថវិកាដោយក្រសួងអប់រំយុវជននិងកីឡា ក៏បានរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំឡើងវិញ នៅពាក់កណ្ដាលខែធ្នូខាងមុខ បន្ទាប់ពីត្រូវពន្យារពេលដោយសារកូវីដ១៩ ដែលគ្រោងធ្វើពីថ្ងៃ ១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ។

លោកប្រធានសហព័ន្ធមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូឆ្ នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកងយោធពលខេមរៈភូមិន្ទ (ស្តាតចាស់) គឺដំណើរការទៅជាមួយនឹងការអនុវត្តវិធានការការពារនិងទប់ស្កាត់ប្រឆាំងជំងឺឆ្លងកូវីត-១៩វិញ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុត តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
បើតាមគណៈកម្មការបច្ចេកទេសបានឲ្យដឹងនោះថា សម្រាប់ប្រភេទទម្ងន់ ដែលត្រូវចូលរួមប្រកួតជើងឯកឆ្នាំនេះមាន ៖ ផ្នែកបុរស ៤៥ គ.ក្រ, ៤៨ គ.ក្រ, ៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ,៦៣.៥ គ.ក្រ, ៦៧ គ.ក្រ, ៧១ គ.ក្រ ។ ផ្នែកនារី មានប្រភេទទម្ងន់៥១ គ.ក្រ, ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០ គ.ក្រ, ៦៣. ៥ គ.ក្រ។ ជាមួយនឹងការប្រកាសបើកការប្រកួតនេះ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានធ្វើការណែនាំនូវខ្លឹមសារមួយចំនួនដូចជា៖
១- ហាមប្រើប្រាស់សារជាតិញៀនគ្រប់ប្រភេទដូចជា ថ្នាំលើកកម្លាំងជំនួយសិរីរាង្គ បញ្ចុះទឹកនោម ថ្នាំស្លឹក ថ្នាំបំបាត់ការ ឈឺចាប់ និងប្រភេទ ថ្នាំញៀនទាំងឡាយណាដែលបានហាមឃាត់។
២- កីឡាករ កីឡាការិនី ត្រូវមានប្រភេទទម្ងន់ពិតប្រាកដ (មិនលើស មិនខ្វះ) នូវប្រភេទទម្ងន់ កីឡាករ កីឡាការិនី នីមួយៗ ដែលបានដាក់ពាក្យចូលរួមប្រកួត។
៣- កីឡាករ កីឡាការិនី ដែលបានដាក់ ពាក្យចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់ ឲ្យបានត្រឹមត្រូវត្រៀមខ្លួនមុនការប្រកួត ក្នុងការប្រកួត និងរហូតចប់ការប្រកួត ។
៤- គ្រប់សមាគម ត្រូវពិនិត្យនូវសមត្ថ ភាព កីឡាករ កីឡាការិនី ដោយធ្វើការជ្រើសរើសឲ្យអស់នូវលទ្ធភាពសមត្ថភាព បច្ចេកទេស កម្រិតខ្ពស់ក្នុង០១ប្រភេទ ទម្ងន់០១នាក់ ដើម្បីតំណាងឲ្យសមាគម ក្រសួង រាជធានី ខេត្ត បានចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០៕
អត្ថបទ៖ វិសិទ្ធ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២៦ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


