កីឡា
កក្រើក មួយរាត្រី ONE ប្រកាសវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោក៣គូ
អ្នកគាំទ្រទូទាំងពិភពលោកនឹងទទួលបានចំណីចក្ខុពិសេសអស្ចារ្យនៅពេលស្ថាប័នប្រដាល់ពិភពលោក ONE ប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតមួយរាត្រីមានការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដល់ទៅ៣គូ។
គូដណ្តើមខ្សែក្រវាត់ទី១
ព្រឹត្តិការណ៍ប្រកួតផ្សាយផ្ទាល់ ONE: REVOLUTION នឹងក្លាយជារាត្រីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដ៏អស្ចារ្យនៅពេលជើងខ្លាំងវ័យក្មេង និងជាប្រុសស្អាត Christian Lee ដាក់ខ្សែក្រវាត់ពិភពលោក ONE Lightweight របស់ខ្លួនឲ្យជើងខ្លាំងទើបលេចមុខថ្មីមកពីកូរ៉េខាងត្បូង Ok Rae Yoon ឡើងវ៉ៃដណ្តើម។
ចាប់តាំងពីដណ្តើមខ្សែក្រវាត់បានពីខ្លាកំណាចកំពូលឃ្លេជប៉ុន Shinya Aoki កាលពីខែឧសភា ឆ្នាំ២០១៩មក បុរសសង្ហាវ័យក្មេង Lee បានសាងជ័យជម្នះ៣លើកជាប់គ្នា។ លើកទី១ រូបគេបានឈ្នះពិន្ទុ Saygid Guseyn Arslanaieve ដើម្បីឈ្នះខ្សែក្រវាត់ ONE Lightweight World Grand Prix មួយគ្រឿងទៀត។
លើកទី២ និងលើកទី៣គឺជាការឡើងការពារខ្សែក្រវាត់ពិភពលោក Lee បានផ្តួលអ្នកឡើងដណ្តើម Iuri Lapicus និង Timofey Nastyukhin ក្នុងទឹកទី១ដូចគ្នាដើម្បីការពារខ្សែក្រវាត់របស់ខ្លួនបានជោគជ័យ។
នៅថ្ងៃទី២៤ ខែសីហាខាងមុខនេះ Christian Lee ប្តេជ្ញាស្វែងរកជ័យជម្នះលើកទី៤នៅពេលជួបជើងខ្លាំងកូរ៉េ Ok ដែលទើបប្រកួតនៅ ONE បានពីរដង។ លើកទី១ រូបគេបានយកឈ្នះ Marat Gafurov និងលើកទី២ឈ្នះជើងឯកពិភពលោក៤សម័យកាល Eddie Alvarez ដើម្បីទទួលបានឱកាសវ៉ៃដណ្តើមខ្សែក្រវាត់ពិភពលោកតែម្តង។
គូដណ្តើមខ្សែក្រវាត់ទី២
ជាមួយគ្នានេះ អ្នកក្បាច់គុនមួយថៃភ្នែកតឹង Capitan Petchyindee ត្រូវឡើងការពារខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight របស់ខ្លួនលើកឡើងដំបូង បន្ទាប់ពីឈ្នះខ្សែក្រវាត់នេះកាលពីខែមករាដើមឆ្នាំ២០២១នេះ។
ការឡើងការពារខ្សែក្រវាត់នេះ បុរសមុខតឹងត្រូវប្រឈមនឹងជើងខ្លាំងបារាំង-អាហ្សេរី Mehdi Zatout ។ កីឡាករថៃម្នាក់នេះទើបតែប្រកួតនៅសង្វៀន ONE បានពីរដងប៉ុណ្ណោះ។ លើកទី១ រូបគេបានផ្តួល Petchtanong ដ៏ភ្ញាក់ផ្អើលកាលពីឆ្នាំ២០២០ និងលើកទី២ប្រកួតដណ្តើមខ្សែក្រវាត់បានជោគជ័យ បន្ទាប់ពីផ្តួលម្ចាស់ខ្សែក្រវាត់ Alaverdi Ramazanov ក្នុងទឹកទី២។

សម្រាប់ការឡើងការពារខ្សែក្រវាត់នេះ សិស្សរបស់ក្លឹប Petchyindee Academy ប៉ះជើងខ្លាំង Zatout ដែលជាគ្រូបង្វឹករបស់ Ramazanov។ ដៃគូម្នាក់នេះក៏មិនធម្មតាដែរគឺឈ្នះពីរប្រកួតជាប់គ្នាមុនពេលចេញមុខវ៉ៃដណ្តើមខ្សែក្រវាត់ដែលកូនសិស្សរបស់ខ្លួនធ្លាប់គ្រង។
គូដណ្តើមខ្សែក្រវាត់ទី៣
ចំណែកជើងខ្លាំងហ្វីលីពីន Joshua Pacio ត្រូវវិលមកកាន់សង្វៀនវិញជាមួយនឹងខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Strawweight របស់ខ្លួនដើម្បីតទល់ជាមួយសត្រូវចាស់មកពីជប៉ុន Yosuke Saruta។
ខ្លាកំណាចហ្វីលីពីន Pacio ទទួលបានបំណងប្រាថ្នាចូលប្រកួតក្នុងព្រឹត្តិការណ៍ ONE: REVOLUTION នេះហើយ។ កីឡាកររូបនេះចង់បញ្ចប់ដៃគូដែលមិនទាន់ស្គាល់បរាជ័យដូចជា Saruta ហើយជាជំនួបលើកទី៣របស់អ្នកទាំងពីរ។ នៅពេលអ្នកទាំងពីរជួបគ្នាលើកដំបូងកាលពីខែមករា ឆ្នាំ២០១៩ ពេលនោះជើងខ្លាំងជប៉ុនជាអ្នកឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ និងទទួលបានខ្សែក្រវាត់ ONE Strawweight។
v

យ៉ាងណា រយៈពេល៣ខែក្រោយមក អ្នកទាំងពីរបានជួបគ្នាជាលើកទី២ ហើយ Pacio បានផ្តួល “The Ninja”តាមរយៈការទាត់ឲ្យសន្លប់ក្នុងទឹកទី៤ដើម្បីដណ្តើមខ្សែក្រវាត់បានមកវិញ។
តាំងពីពេលនោះមក ជើងខ្លាំងជប៉ុននៅមិនសុខទេគឺចិញ្ចឹមចិត្តចង់ជួបសាជាថ្មី ហើយរាត្រីថ្ងៃទី២៤ ខែកញ្ញាគឺផ្តល់ឲ្យពួកគេជួបគ្នាជាលើកទី៣។ រង់ចាំតាមដានទាំងអស់គ្នា តើខ្សែក្រវាត់បន្តនៅលើម្ចាស់ ឬធ្លាក់ទៅអ្នកថ្មី៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


