កីឡា
៤ចំណុចឆ្ពោះទៅជ័យជម្នះរៀងៗខ្លួនរវាង Sitthichai និង Tawanchai នៅសង្វៀន ONE: BATTLEGROUND III នាថ្ងៃសុក្រនេះ
អ្នកលេងមួយថៃលេចធ្លោពីររូបគឺ Tawanchai PK.Saenchai Muaythaigym និង Sitthichai “Killer Kid” Sitsongpeenong ឡើងប៉ះគ្នាក្នុងនាមគូឯក ONE: BATTLEGROUND III ក្នុងការប្រកួតមួយថៃទម្ងន់ featherweight នៅថ្ងៃសុក្រទី ២៧ សីហា ពីកីឡដ្ឋាន Indoor Singapore Stadium។

បើសិន Tawanchai ឈ្នះការប្រកួតនេះ គេអាចនឹងឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃពិភពលោក ONE Bantamweight ពី Nong-O Gaiyanghadao បាន។ ប៉ុន្តែ បើសិន Sitthichai ឈ្នះវិញ គេក៏អាចដណ្ដើមបានឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់ គេក៏អាចឡើងទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Featherweight ពី Petchmorakot Petchyindee Academy ផងដែរ។

Tawanchai មិនដែលប្រកួតក្នុងទម្ងន់ featherweight នោះឡើយ។ ចំណែក Sitthichai មិនដែលប្រកួតមួយថៃជិត ៦ ឆ្នាំមកហើយ។ សូមតាមដានចំណុចទាំង ៤ ខាងក្រោមដែលឆ្ពោះទៅរកជ័យជម្នះរៀងៗខ្លួន។
#1 Tawanchai មានជំនាញធាក់ទប់
នៅពេលគូប្រកួតដើរចូល Tawanchai មានជំនាញធាក់ទប់ការពារខ្លួនដ៏មានប្រសិទ្ធភាព។ កីឡាករថៃរូបនេះអាចលើកជើងរហ័សទាត់ចំកណ្ដាលពោះតែម្ដង និងអាចធាក់ឲ្យគូប្រកួតធ្លាក់ទៅក្បែររេញគ្រប់ពេលវេលា ដើម្បីឈានទៅវ៉ៃផ្ដាច់ ហើយយ៉ាងហោចណាស់ក៏ធ្វើឲ្យគូប្រកួតបាត់បង់លំនឹងផងដែរ។

ពេលគូបដិបក្ខចូលវាយលុក សិស្សគុនក្លិប PK.Saenchai Muaythaigym ប្រើស្នៀតនេះជារឿយៗ។ គេរំពឹងថា Tawanchai នឹងប្រើក្បាច់ទាំងនេះលើ Sitthichai ដែលព្យាយាមវ៉ៃចេញកណ្ដាប់ញាប់ៗស្មេរនោះ។
#2 Sitthichai មានកណ្ដាប់ដៃខ្លាំងល្អ
តារាមួយថៃភាគច្រើនអភិវឌ្ឍជំនាញទាត់, ជង្គង់, កែង, និងការចាប់អុក។ ប៉ុន្តែ Sitthichai បានចំណាយពេល ៧ ឆ្នាំក្នុងការប្រកួតឃីកបុកសីង គេផ្ដោតលើកណ្ដាប់ដៃច្រើនជាងអ្នកផ្សេងទៀតក្នុងមួយថៃ។
កីឡាករជំនាញឆ្វេងរូបនេះ ក៏ខ្លាំងខាងក្បាច់ខាវស្ដាំផងដែរ ហើយ គេប្រើកណ្ដាប់ដៃខាវញាប់ៗមួយពីរល្អណាស់។ មិនធម្មតាទេ Sitthichai ធ្លាប់បញ្ចប់ Superbon ត្រឹមទឹកទី ២ កាល ឆ្នាំ ២០១៦ ម្ដងរួចហើយ។
#3 Tawanchai មានជំនាញដ៏គ្រោះថ្នាក់ក្នុងការប្រកួតចេញពីឆ្វេង
Tawanchai មានជំនាញទាត់ផ្ទប់ជាក្បាច់មួយក្នុងចំណោមក្បាច់ទាំងឡាយ។ ហើយ ការទាត់ឆ្វេងខ្ពស់, កណ្ដាប់ដៃឆ្វេង, និង កែងឆ្វេង គឺពិតជាគ្រោះថ្នាក់ណាស់។ ក្នុងការបង្ហាញខ្លួនដំបូងរបស់ Tawanchai នៅ ONE Championship ទល់នឹង Sean “Clubber” Clancy នាសង្វៀន ONE: DANGAL បានឃើញអំពីការប្រយុទ្ធលើកីឡាករអៀឡង់ពីឆ្វេងបានយ៉ាងល្អ។ គេវ៉ៃស្រោចលើ “Clubber” ជាមួយកណ្ដាប់ដៃ និង ការទាត់ខ្ពស់ដើម្បីយកឈ្នះនៅទឹកទី៣។
#4 Sitthichai ពូកែជង្គង់ឆ្វេង
“Killer Kid” បានប្រកួតក្នុងក្បាច់គុនឃីកបុកសីងរយៈពេល ៧ ឆ្នាំ មកហើយ ប៉ុន្តែ ក៏មិនភ្លេចអំពីមួយថៃដែរ និងអាចចូលវ៉ៃជង្គង់ឆ្វេងបានយ៉ាងល្អ។ សិស្សមកពីក្លិប Sitsongpeenong ឈរប្រើជង្គង់ឆ្វេងដ៏មានប្រសិទ្ធភាព។ គេបានបញ្ចប់បានបញ្ចប់អ្នកលេងឃីកបុកសីងពិភពលោក Davit Kiria យ៉ាងល្អ។
Tawanchai មិនភ័យចំពោះ Sitthichai ឬ ការចូលចាប់អុកនោះឡើយ។ “Killer Kid” មានស្នៀតវ៉ៃជង្គង់កម្រិតខ្ពស់ ដែលធ្វើឲ្យទទួលជ័យជម្នះជារឿយៗ។ Sitthichai នឹងចេញស្នៀតនេះដាក់ Tawanchai នៅពេលចូលទៅកៀក។
តើជើងខ្លាំងមួយថៃទាំងពីរមួយណាទទួលជ័យជម្នះ?៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


