កីឡា
Sitthicai បង្ហាញពីចំណុចខ្សោយមុនប៉ះ Ozcan ថ្ងៃទី១៥ តុលានេះ
ជើងខ្លាំង Sitthichai ត្រូវឡើងសង្វៀនពិភពលោកទៀតហើយនាថ្ងៃទី១៥ ខែតុលាខាងមុខនេះដោយត្រូវកីឡាករហុល្លង់-តួកគី Tayfun Ozcan នៅព្រឹត្តិការណ៍ប្រកួត ONE: FIRST STRIKE។
សម្រាប់ការប្រកួតនេះក្នុងវគ្គ១/៤ ឬ៨នាក់ដំបូងនៃខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Featherweight Kickboxing World Grand Prix ដែលប្រជុំដោយជើងខ្លាំង៨រូបមកពីជុំវិញពិភពលោក ហើយ Sithichai ជាបេក្ខភាពតែម្នាក់គត់មកពីប្រទេសថៃ។
កីឡាករនៅក្រុងបាំងកកអាយុ៣០ឆ្នាំបានប្រាប់ថា នេះជាឱកាសដ៏ល្អដើម្បីបញ្ជាក់ខ្លួនឯងជាជើងខ្លាំងលំដាប់ពិភពលោកម្នាក់។ «ខ្ញុំចង់វ៉ៃឲ្យបានល្អបំផុត និងឈ្នះការប្រកួតនេះ។ ខ្ញុំចង់បញ្ជាក់ដល់អ្នកគាំទ្រថា ខ្ញុំមិនមែនជា Sitthichai ពីមុនទេ តែជា Sitthichai ដែលជាអ្នកប្រដាល់ល្អបំផុតក្នុងលោក។ ខ្ញុំនឹងបញ្ជាក់ថា ខ្ញុំជាកីឡាករឆ្នើមពិតប្រាកដក្នុងលោក»។
នៅចាំបានថា កាលពីឆ្នាំមុន Sithichai បានឡើងស្វៀន ONE ដោយបានប្រកួតចាញ់ពិន្ទុ Superbon ប៉ុន្តែការប្រកួតលើកទី២រូបគេទទួលបានជ័យជម្នះលើប្រុសស្អាត Tawanchai កាលពីប៉ុន្មានខែកន្លងទៅនេះ។’

ដូច្នេះការជួប Tayfun Ozcan ដែលមានបទពិសោធប្រកួតឈ្នះ៨៣ដង ចាញ់៨ដង និងស្មើ៣ដង លើកនេះគឺជាការឡើងសង្វៀន ONE លើកទី៣សម្រាប់ Sitthichai ដែលជាការប្រកួតជម្រុះក្នុងការដណ្តើមខ្សែក្រវាត់ឃីកបុកសីងពិភពលោកយែម្តង។ មែនទែនទៅជំនាញដើមរបស់ខ្លួនគឺមួយថៃ ប៉ុន្តែរូបគេហាក់ថ្នឹកនឹងជំនាញឃីកបុកសីងហើយឥឡូវនេះ។
កីឡាករនិយាយថា «បាទ ជំនាញឃីកបុកសីងរបស់ខ្ញុំឥឡូវនេះធម្មតាហើយ។ តែយ៉ាងណា បេះដូងខ្ញុំនៅតែដក់ជាប់នឹងមួយក្បាច់មួយថៃ។ គោលបំណងរបស់ខ្ញុំគឺក្លាយជាជើងឯកឃីកបុកសីងពិភពលោក»។
Sitthichai បានប្រាប់ថា « Tayfun និងខ្ញុំមិនធ្លាប់ជួបគ្នាទេពីមុន តែបើឲ្យខ្ញុំវិភាគលើវីដេអូប្រកួតរបស់គាត់ ខ្ញុំអាចនិយាយបានថា គាត់ខ្លាំង រឹងមាំ និងអាចវ៉ៃបានគ្រប់ទឹក។ ការទាត់ត្រឡប់ក្រោយរបស់គាត់គ្រោះថ្នាក់ខ្លាំង»។
«យ៉ាងណា ខ្ញុំក៏ឃើញចំណុចខ្សោយរបស់គាត់ដែរ។ គាត់ទាត់លឿនមែន តែខ្សោយ ហើយមិនសូវមានប្រសិទ្ធភាពទេ។ ដោយសារខ្ញុំវ៉ៃជំហរឆ្វេង ខ្ញុំអាចនិយាយថា ខ្ញុំមានប្រៀបលើគាត់ ពីព្រោះគាត់មិនដែលវ៉ៃជាមួយដៃគូដែលវ៉ៃជំហរឆ្វេងពីមុនទេ»។
«តាមការគ្រោងទុកដើម្បីដោះស្រាយនឹងជំនាញវ៉ៃសកលរបស់ Tayfun ខ្ញុំនឹងមិនវ៉ៃចូលត្រង់តែម្តងទេ តែខ្ញុំត្រូវរង់ចាំឲ្យគាត់ចូលវ៉ៃសិន ហើយចាប់ឱកាសវ៉ៃបកវិញ»។
កីឡាករថៃរូបនេះបញ្ជាក់ថា កាយសម្បទារបស់គេបានត្រៀមខ្លួនល្អ១០០%ហើយ។ «ខ្ញុំកំពុងហាត់ ហើយបង្កើនកម្លាំងស៊ុហ្វ និងសម្រួចកណ្តាប់ដៃដែរ។ ធ្វើយ៉ាងណាឲ្យកណ្តាប់ដៃចេញលឿន ញាប់ និងធ្ងន់ជាងមុន»។
Sitthichai បានបញ្ជាក់ថា «សម្រាប់គោលដៅបន្ទាប់របស់ខ្ញុំនៅ ONE គឺខ្ញុំនឹងបន្តរក្សាគុណភាពប្រកួតឲ្យល្អបំផុត និងធ្វើឲ្យបានល្អឥតខ្ចោះរាល់ការប្រកួត ទោះជាចាញ់ឬឈ្នះក៏ដោយ។ ខ្ញុំនឹងវ៉ៃឲ្យអស់ពីសមត្ថភាព»៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន