ទោះបីហ្វឹកហាត់ទាំងបិទខ្ទប់ តែអត្តពលិកជម្រើសជាតិ នៅតែខំប្រឹងសម្រាប់ស៊ីហ្គេមខាងមុខ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ទោះបីហ្វឹកហាត់ទាំងបិទខ្ទប់ តែអត្តពលិកជម្រើសជាតិ នៅតែខំប្រឹងសម្រាប់ស៊ីហ្គេមខាងមុខ

បានផុស

នៅ

សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​បញ្ជាក់ថា កីឡាករ កីឡាការិនីជម្រើសជាតិចំនួន ២៨ រូប កំពុងទទួលបានការហ្វឹកហាត់បំប៉នសមត្ថភាពត្រៀមចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម នាឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រ៊ុន លាង អគ្គលេខាធិការរង​ទទួលបន្ទុក​បច្ចេកទេស សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង បាន​អះអាងថា ការហ្វឹកហាត់​ត្រៀម​របស់​អត្ត​ព​លិ​ក គឺ​ក្នុង​ជំរំ​ប្រមូលផ្តុំ​ហ្វឹកហាត់​បិទ​ខ្ទប់​តាម​ផែនការ​ក្រសួង​អប់រំ យុវជន​និង​កីឡា នា​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ការហ្វឹកហាត់​នេះ សហព័ន្ធ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត អនុវត្តតាម​គោលការណ៍ S O P ដើម្បី​បង្ក​ការពារ​ទប់​ស្តា​ត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។

សូមបញ្ជាក់ថា ជម្រើស​រើស​ជាតិ​កីឡា​ទូក​ចំនួន​២៨​នាក់ ដែល​កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នេះ ធ្វើការ​ហ្វឹកហាត់​តែ​លើ​៣​ប្រភេទ​ទូក​ប៉ុណ្ណោះ​ គឺ​ទូក​កា​នូ​ទូក​កា​យ៉ាក់​និង​ទូក​រ៉ូ​អ៊ីង​ ខណៈ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ពុំមាន​ការហ្វឹកហាត់​ប្រមូលផ្តុំ​នោះទេ ដោយសារ​ម្ចាស់ផ្ទះ វៀតណាម មិន​ដា​ក់​បញ្ចូល ក្នុង​វិញ្ញាសា។

​អគ្គលេខាធិការរង​រូបនេះ បញ្ជាក់ទៀតថា ការហ្វឹកហាត់​បិទ​ខ្ទប់ នៅ​ខេត្តកណ្តាល​នេះ មាន​រយៈពេល​តែមួយ​ប៉ុណ្ណោះ បន្ទាប់​ក្រុម​អត្ត​ព​លិ​ក​កីឡា​ជម្រើសជាតិ​ទូក​ទាំ​អ​២៨​រូប និង​គ្រូបង្វឹក​គ្រូ​ជំនួយ​៥​រូប នឹងត្រូវ​ចេញទៅ​ហ្វឹកហាត់ នៅ​ខេត្តកំពត បន្តទៀត ដើម្បី​ត្រៀម​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ៕

​អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

ព័ត៌មានជាតិ៥៨ នាទី មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា១ ម៉ោង មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services