កីឡា
ខ្លាញីឥណ្ឌា Phogat ដាក់គោលដៅបញ្ឈប់ Stamp ពាក់កណ្តាលទីយកខ្សែក្រវាត់ Grand Prix
ខ្លាញីឥណ្ឌា Ritu Phogat មានគោលដៅបញ្ឈប់កីឡាការិនីថៃ Stamp Fairtex ក្នុងពាក់កណ្តាលផ្លូវ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight World Grand Prix ក្នុងសមរភូមិ ONE: WINTER WARRIORS នាថ្ងៃសុក្រទី ៣ ខែធ្នូ ខាងមុខនេះ។

Stamp ធ្លាប់បាននិយាយមុននេះថា ចំណុចខ្លាំងតែមួយគត់របស់ Phogat គឺ ចាប់ផ្ដួល និងគ្រប់គ្រងការប្រកួត ប៉ុន្តែបើនិយាយពីក្បាច់ប្រយុទ្ធឈរវិញមិនល្អឡើយ។ ក្បាច់សំខាន់របស់គេ គឺ ប្រើកណ្តាប់ដៃខាវស្ដាំពេលចេញប្រយុទ្ធ ហើយក្បាលពោះ និងចង្ការបស់កីឡាការិនីឥណ្ឌានៅខ្សោយដែលងាយស្រុតពេលត្រូវកណ្តាប់ដៃ។ ជាពិសេសទៀតនោះ Stamp និយាយថា Phogat កំពុងភ័យខ្លាចក្បាច់វ៉ៃឈររបស់នាង។

ជាមួយគ្នានេះ រហស្សនាម«ខ្លាញីឥណ្ឌា»បានឆ្លើយតបវិញថា ៖«Stamp មិនដែលបានជួបដៃគូខ្លាំងៗដែលមានជំនាញចំបាប់ច្បាស់លាស់ដូចខ្ញុំទេ។ ពេលនេះគាត់បានជួបហើយ ហើយក៏កំពុងដេកភ័យដែរ។ ខ្ញុំអាចនិយាយបានថា គាត់ល្អក្បាច់ឈរ តែមិនល្អដាច់គេនោះទេ»។
កីឡាការិនីឥណ្ឌាបន្តថា ៖«ជំនាញក្រោមវិញ Stamp គ្មានអ្វីត្រូវបារម្ភនោះទេ។ ដូច្នេះជំនាញចំបាប់របស់ខ្ញុំនឹងគ្រប់ដណ្តប់នាង។ ខ្ញុំជឿជាក់ខ្លាំងមែនទែនចំពោះជំនាញក្រោមរបស់ខ្ញុំ ហើយខ្ញុំមាន IQ ខ្ពស់ដែលនឹងធ្វើឲ្យខ្ញុំឈ្នះ បើទោះជាកណ្តាប់ដៃ និងទាត់របស់គាត់ល្អ»។

Phogat បានឲ្យដឹងថា ៖«ខ្ញុំនឹងបញ្ឈប់ការប្រកួតនេះពាក់កណ្តាលទី មិនថាផ្តួលឲ្យសន្លប់ ឬឃ្លេឲ្យគោះដៃចុះចាញ់ ហើយធ្វើបានកាន់តែលឿន កាន់តែល្អ»។ សម្រាប់អ្នកដែលឈ្នះខ្សែក្រវាត់ខាងលើនេះនឹងឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយកីឡាករិនីសិង្ហរី Angela Lee៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


