កីឡា
ក្រោយឈ្នះជើងឯកពិភពលោក Stamp ទៅលើកទឹកចិត្តបុគ្គលិកជួរមុខ
កីឡាការិនីគុនចម្រុះថៃ Stamp Fairtex បានជួបក្រុមគ្រូពេទ្យជួរមុខដែលប្រឈមនឹងវិបត្តិកូវីដ-១៩នៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានឈ្នះជើងឯកគុនចម្រុះពិភពលោក ONE Women’s Atomweight Grand Prix កាលពីពេលថ្មីៗនេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធីខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Atomweight Grand Prix កាលពីថ្ងៃទី ៣ ខែធ្នូ កន្លងទៅនេះ Stamp បានផ្តួលកីឡាការិនីឥណ្ឌា Ritu Phogat ក្នុងទឹកទី ២ដើម្បីក្លាយជាជើងឯក។
សម្រាប់កម្មវិធីខ្សែក្រវាត់ពិភពលោក ដែលមានបេក្ខនារី ៨ នាក់មកពីប្រទេសផ្សេងៗត្រូវបានរៀបចំឡើងក្នុងអន្តរកាលនៃវិបត្តិកូវីដ-១៩ ហើយក៏ជួបបញ្ហាស្មុគស្មាញជាច្រើនរហូតមានការផ្លាស់ប្តូរសមាសភាពខ្លះទៀត ប៉ុន្តែកម្មវិធីបានដំណើរទៅរហូតទទួលបានជោគជ័យ។ ដូច្នេះហើយទើបបានជាកញ្ញា Stamp បានស្ពាយខ្សែក្រវាត់គុនចម្រុះថ្មីរបស់ខ្លួនទៅជួបសុខទុក្ខដល់ក្រុមគ្រូពេទ្យ Pattaya City Hospital ដែលជាមន្ទីរពេទ្យក្នុងប្រទេសថៃបានខិតខំប្រឹងប្រែងដើម្បីសង្គ្រោះអាយុជីវិតពលរដ្ឋ។


ជាមួយគ្នានេះ ក្រៅពីការលើកទឹកចិត្ត និងតស៊ូដើម្បីជោគជ័យ ជើងឯកថ្មោងថ្មីក៏បានបង្កើតការទំនាក់ទំនងជាមួយសហគមន៍ដើម្បីឲ្យប្រឹងប្រែងដើម្បីស្វែងរកក្តីស្រមៃរបស់ខ្លួន។ Stamp ក៏បានរៀបរាប់ពីការប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅដែលនាងប្រាថ្នា បន្ទាប់ពីនាងធ្លាប់ឈ្នះខ្សែក្រវាត់មួយថៃ និងឃីកបុកសីងពិភពលោក។

នៅពេលទៅជួបបុគ្គលិកជួរមុខ នារីរូបនេះក៏បានបង្ហាញពីព្រឹត្តិការណ៍ប្រកួតONE: WINTER WARRIORS II ដែលនឹងចាក់ផ្សាយនាថ្ងៃសុក្រទី ១៧ ខែធ្នូនេះ។ ជាពិសេសទៀតនោះ ការប្រកួតដ៏ធំបំផុតរបស់នាង គឺទៅដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោកពីកីឡាការិនីសិង្ហបុរី-អាមេរិក Angela Lee ដែលនឹងត្រូវប្រកាសកាលបរិច្ឆេទប្រកួតនាឆ្នាំ២០២២ខាងមុខ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


