កីឡា
E-Sport ប្រកាសបើកការប្រកួតលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion
E-Sport ប្រកាសបើកការប្រកួតលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion ដែលជាវិញ្ញាសាថ្មីមួយដ៏សំខាន់សម្រាប់បង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗ ពិសេសដើម្បីអភិវឌ្ឍធនធានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡារអេឡិចត្រូនិកកម្ពុជា(E-Sport) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៩ ខែ មករា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ថា ការប្រកួតកីឡាអេឡិកត្រូនិកថ្មីមួយ លើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Cham pion រដូវកាលទី១ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍ដ៏ធំមួយនេះគឺជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍនធានធានប្រកបដោយគុណភាព ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក លន់ សាមឌី បានចាត់ទុកថា ពាន រង្វាន់ T.Y Media E-Champion រដូវកាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការអភិវឌ្ឍគុណភាពសមត្ថភាពកីឡាករកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថាវិស័យកីឡាអេឡិចត្រូនិកមានបេសកកម្មធំៗចំនួនពីរ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្ថែមថា ការប្រកួតលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Cham pion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗនាពេលខាងមុខ។ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថានឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។

លោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង (ឯ.ក) បានបង្ហាញនូវក្តីរីក រាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនរបស់លោក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។

ការរៀបចំការប្រកួតនេះ ពិតជាមានសារសំខាន់ ក្នុងការបង្កើនធនធានកីឡាករ កីឡា ការិនី និងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការ ប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។
ការប្រកួតនេះមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹក ប្រាក់ ១៥ ០០០ ០០០ រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹក ចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០ រៀល៕
ដោយ ៖ វិសិទ្ធ

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


