Connect with us

កីឡា

ជើងឯកឃីកបុកសីងពិភពលោក Grand Prix វិលមកចុងខែនេះ វគ្គ ៤ នាក់ចុងក្រោយ

បានផុស

នៅ

អ្នកគាំទ្រកម្ពុជា នឹងទទួលបានចំណីចក្ខុពិសេសប្លែកនាចុងខែមករានេះ នៅពេលជើងខ្លាំងឃីកបុកសីងលំដាប់ពិភពលោក ៤ ត្រូវ​ឡើង​សមរភូមិ​ប្រយុទ្ធ ONE: ONLY THE BRAVE នា​ចុង​ខែម​ករានេះ​។

​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែមករា ខាងមុខនេះ អ្នកលេង​រន្ទះ​ជើង និង​កណ្តាប់ដៃ​អា​មេ​នី Marat Grigorian ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​បេឡា​រុស្ស Chingiz Allazov នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Featherweight Kickboxing World Grand Prix ហើយ​នៅ​វគ្គ​នេះ​មួយគូ​ទៀត​ជាការ​ប៉ះគ្នា​រវាង​ជើង​ខ្លាំង​ថៃ Sitthichai ជាមួយ Davit Kiria​។ ចាំមើល​ថា​ តើ​ពីរ​នាក់​ណា​ដែល​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​?

​ជាមួយនឹង​បទពិសោធ​ឡើង​សង្វៀន​ ៦៣ ​ដង​គឺ​ឈ្នះ​ ៥៧ ​ដង និង​ចាញ់​តែ​ ៥ ​ដង កីឡាករ Chingiz Allazov បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​រូបគេ​បាន​ផ្តួល​ខ្លា​ចាស់ Samy Sana ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​តាមរយៈ​កណ្តាប់ដៃ​ពិឃាត​នៅ​វគ្គ​៨​នាក់​ដំបូង​។​

​នៅ​វគ្គ​៨​នាក់​ដំបូង​នោះដែរ Marat Grigorian ដែលមាន​ប្រវត្តិ​ឡើង​សង្វៀន​៧៨​ដង​គឺ​ឈ្នះ​៦៥​ដង និង​ចាញ់​១១​ដង បាន​ខ្លា​កំណាច Andy Souwer ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ដូចគ្នា​។ បរាជ័យ​នោះ​ហើយ​បានធ្វើ​ឲ្យ Andy Sourwer ប្រកាស​ចូល​និវត្ត​រ៍​តែម្តង​។

​អ្នកលេង​មួយ​ថៃ​វិ​វត្ត​ខ្លួន​ក្លាយជា​អ្នក​ប្រដាល់​ឃី​ក​បុក​សី​ង​អាជីព Sitthichai ដែលមាន​ប្រវត្តិ​ប្រកួត​១៦៣​ដង​ក្នុងនោះ​ឈ្នះ​១២៦​ដង និង​ចាញ់​៣២​ដង កាលពី​វគ្គ​៨​នាក់​ដំបូង​មិនត្រូវ​បាន​គេ​រំពឹង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ ប៉ុន្តែ​បន្ទាប់ពី​ប្រើ​រន្ទះ​ជើង និង​កណ្តាប់​តទល់​គ្នា​៣​ទឹក រូបគេ​ត្រូវបាន​ចៅ​ក្រុម​កាត់សេចក្តី​ឲ្យ​ឈ្នះ​កីឡាករ​តួ​ក​គី Tayfun Ozcan ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ Sitthichai ហាក់​មានសង្ឃឹម​ច្រើន​ក្នុងការ​យកឈ្នះ Davit Kiria ពីព្រោះ​រូបគេ​ធ្លាប់​ឈ្នះ​២​ដង​។

​ចំណែក Davit Kiria ដែលមាន​ប្រវត្តិ​ប្រកួត​៥៤​ដង​គឺ​ឈ្នះ​៣៦​ដង និង​ចាញ់​១៨​ដង បាន​ផ្តួល​ជើង​ខ្លាំង​អាល្លឺម៉ង់ Enriko Kehl ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​នៅ​វគ្គ​៨​នាក់​ដំបូង​។ តាមពិតទៅ​រូបគេ​ធ្លាប់​ប្រកួត​ជាមួយ Sitthichai ពីរដង គឺ​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា ឈ្នះ​ឡើយ ដូច្នេះ​លើក​នេះ​គឺជា​ការប្តេជ្ញាចិត្ត​សំខាន់​ពីរ​យ៉ាង​។ ទី​១ Davit Kiria ប្តេជ្ញា​បញ្ចប់​កំណត់ត្រា​ចាញ់ Sitthichai និង​ទី​២​មហិច្ឆតា​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​ជើង​ខ្លាំង​ទាំង​៤​រូប​ខាងលើ​នឹងមិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកបំណង​ឡើយ ដោយសារ​ពួកគេ​រាំង​មាំ​មា​ប​បទពិសោធន៍​ច្រើន ទាត់​ធ្ងន់ និង​កណ្តាប់ដៃ​ច្បាស់​គោលដៅ​ដូចគ្នា ដូច្នេះ​មិនចាំបាច់​បង្ខំ​ពួកគេ​វ៉ៃ​ក៏ ក៏​ពួកគេ​បញ្ចេញ​អស់ពី​សមត្ថភាព​ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​នៅ​រាត្រី​ជាមួយគ្នានេះ មាន​គូប្រកួត​ជាច្រើន​ដែលមាន​សមាសភាព​ដូចខាងក្រោម​៖

•​ ​Marat Grigorian ប្រកួត​ជាមួយ Chingiz Allazov (​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​)

•​ ​Sitthichai Sitsongpeenong ប្រកួត​ជាមួយ Davit Kiria (​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​)

•​ ​Jo Nattawut ប្រកួត​ជាមួយ Dovydas Rimkus (​គូ​បំ​រ៉ុង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​)

•​ ​Kim Jae Woong ប្រកួត​ជាមួយ Tang Kai (​គុន​ចម្រុះ​)

•​ ​Ruslan Emilbek Uulu ប្រកួត​ជាមួយ Zhang Lipeng (​គុន​ចម្រុះ​)

•​ ​Rade Opacic ប្រកួត​ជាមួយ Francesko Xhaja (​ឃី​ក​បុក​សី​ង​)

•​ ​Hiroba Minowa ប្រកួត​ជាមួយ Jarred Brooks (​គុន​ចម្រុះ​)

•​ ​Tatsumitsu Wada ប្រកួត​ជាមួយ Wang Shuo (​គុន​ចម្រុះ​)

•​ ​Hiroyuki Tetsuka ប្រកួត​ជាមួយ Zebaztian Kadestam (​គុន​ចម្រុះ​)

•​ ​Anderson Silva ប្រកួត​ជាមួយ Paul Elliott (​គុន​ចម្រុះ​)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម