កីឡា
ចិនបើកកីឡាអូឡាំពិកដើមខែក្រោយ លោក ស៊ី អត់ខ្វល់ចំនួនមេដាយមាស តែខ្វល់រឿងនេះជាង
លោកប្រធានាធិបតីចិន ស៊ី ជីនពីង មិនខ្វល់ពីចំនួនមេដាយមាសដែលអត្តពលិកចិនទទួលបាននោះទេសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងដែលនឹងចាប់បើកប្រកួតជាផ្លូវការដើមខែកុម្ភៈខាងមុខ។
លោក ស៊ី បានប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ថា ៖«លើកនេះ ខ្ញុំមិនខ្វល់ពីចំនួនមេដាយមាសដែលកីឡាករ កីឡាការិនីចិនឈ្នះនោះទេ។ ខ្ញុំខ្វល់ខ្វាយខ្លាំងអំពីការជំរុញទឹកចិត្ត និងភាពរឹងមាំដែលនឹងផ្តល់ឲ្យពួកយើងនាពេលអនាគត»។

លោកប្រធានាធិបតីចិនមានប្រសាសន៍ក្នុងវីដេអូឃ្លីបមួយចេញផ្សាយកាលពីថ្ងៃពុធដោយទូរទស្សន៍ CCTV ថា លោកចាប់អារម្មណ៍ខ្លាំងលើការបង្កើនចំនួនអ្នកចូលរួមព្រឹត្តិការណ៍ ដែលសំដៅទៅលើការសន្យាសារធារណសម្រាប់កីឡាអូឡាំពិកប៉េកាំងឆ្នាំ២០២២ដែលមានពលរដ្ឋចិន៣០០លាននាក់ចូលរួមព្រឹត្តិការណ៍រដូវរងានេះ។
ប្រទេសចិនបាននិយាយកាលពីដើមខែនេះថា គោលដៅនេះបានសម្រេចហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតអំពីអ្នកចូលរួមទេ។
លោក ស៊ី ប្រាប់លោក Bach ថា ៖«ភាពល្បីល្បាញរបស់កីឡាជិះស្គីទឹកកក និងព្រិលគឺពិតជាធ្វើឲ្យមានភាពល្អប្រសើរចំពោះថាមពលកីឡារបស់ជាតិ»។
ចិនបានក្លាយជាមហាអំណាចកីឡាមួយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅដែលតែងតែទទួលបានមេដាយជិតកំពូលតារាងរហូត និងទទួលបានកំពូលតារាងមេដាយលើកដំបូងនៅពេលទីក្រុងប៉េកាំងធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ដែលឈ្នះមេដាយមាសជាប់កំណត់ត្រាដល់ទៅ៤៨គ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប្រទេសចិននឹងបើកដំណើរការជាផ្លូវការនាថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


