កីឡា
ជើងខ្លាំង ៣ រូប ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ២០ ម៉ឺនដុល្លារ វ៉ៃកាលពីថ្ងៃសុក្រ
ស្ថាប័ន ONE Championship កាន់តែធ្វើឲ្យអត្តពលិកមានកម្លាំងចិត្តទ្វេឡើង បន្ទាប់ពីការប្រកួតរបស់ពួកគេល្អឥតខ្ចោះ ដើម្បីទទួលបានប្រាក់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍ប្រកួត ONE: BAD BLOOD កាលពីថ្ងៃសុក្រ ទី ១១ ខែកុម្ភៈ យប់មិញកន្លងទៅនេះ មានកីឡាករ ៣ នាក់វ៉ៃល្អ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តសរុបទាំង ៣ នាក់ ចំនួន ២០ ម៉ឺនដុល្លារអាមេរិក។

ក្រោយការប្រកួតចប់ ប្រធាន និងជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បានជ្រើសរើសយកកីឡាករអង់គ្លេស Jonathan Haggerty និងកីឡាករកូរ៉េខាងត្បូង Woo Sung Hoon ដែលម្នាក់ៗទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ ម៉ឺនដុល្លារអាមេរិកដូចគ្នាសម្រាប់ការប្រកួតដ៏ល្អរបស់ពួកគេ។ អ្វីដែលកាន់តែអស្ចារ្យនោះ លោក Sityodtong បានសម្រេចផ្ដល់ប្រាក់រង្វាន់ ១០ ម៉ឺនដុល្លារដល់កីឡាករ Anatoly Malykhin សម្រាប់ការប្រកួតល្អឥតខ្ចោះ និងបានក្លាយជាម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោកទម្ងន់ធ្ងន់បណ្តោះអាសន្ន ONE Interim Heavyweight។
ប្រកួតក្នុងតំណែងគូឯកប្រចាំព្រឹត្តិការណ៍ ជើងខ្លាំងទម្ងន់យក្ស Malykh បានផ្ដួល Kirill Grishenko ដោយប្រើក្បាច់ខាវឆ្វេងនៅទឹកទី២ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មី។ ចំណែក Haggerty ប្រើពេលវេលា៣ទឹកល្អឥតខ្ចោះដើម្បីយកឈ្នះកីឡាករថៃ Mongkolpetch។
កីឡាករអង់គ្លេសដាក់សម្ពាធឥតឈប់ឈរ ប្រើអាវុធកាចសាហាវ ធ្វើការងារខ្លាំង និងស្វែងរកចំណុចផ្ដួលដៃគូឲ្យសន្លប់ទៀតផង ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែម ៥ ម៉ឺនដុល្លារ។
ដោយឡែក កីឡាករកូរ៉េ Woo ទើបតែបង្ហាញខ្លួនប្រកួតលើកដំបូងលើសង្វៀន ONE ប៉ុន្តែបានប្រើពេលវេលាត្រឹមតែ១៨វិនាទីប៉ុណ្ណោះដើម្បីផ្តួលកីឡាករថៃបទពិសោធន៍ច្រើន Yodkaikaew ឲ្យសន្លប់តែម្តង ហើយទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ ម៉ឺនដុល្លារ៕



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


