កីឡា
អ្នកតាមដានក្លែងក្លាយរបស់ Ronaldo អាចរកចំណូលឱ្យលោកជាងកន្លះលានដុល្លារ
ប្រិយមិត្តធ្លាប់ដឹងរួចមកហើយថា កីឡាករបាល់ទាត់ Cristiano Ronaldo បានក្លាយជាមនុស្សដំបូងគេក្នុងពិភពលោក ដែលមានអ្នក Follow ដល់ទៅ ៤០០លាននាក់ នៅលើ Instagram។

ដោយសារលោកជាកីឡាករលំដាប់កំពូល និងដោយមានអ្នកតាមដានលើសលុបលើបណ្ដាញសង្គមដ៏ធំ តារាវ័យបាល់ទាត់វ័យ ៣៧ឆ្នាំរូបនេះ ស៊ីថ្លៃខ្ពស់រាល់ការបង្ហោះផ្សាយផលិតផល ឬប្រេនល្បីនានា ខណៈប្រភពពីប្រព័ន្ធផ្សព្វផ្សាយកីឡា Givemesport បានឱ្យដឹងថា មួយ Post លោករកចំណូលបានពី ៦០ម៉ឺន ទៅ១លានដុល្លារអាមរិក។

យ៉ាងណាមិញ ថ្មីៗនេះ ប្រភពពី The Sun អះអាងថា Ronaldo មានអ្នកតាមដានដល់ ៤០០លាននាក់ពិតមែន ប៉ុន្តែគណនីក្លែងក្លាយរបស់ Follower មានរហូតដល់ ៩២លាននាក់ ឬស្មើនឹង ២៣% នៃចំនួនអ្នកតាមដានសរុប។
ទោះជាយ៉ាងណាក្ដី Follower ក្លែងក្លាយដែល Ronaldo កំពុងមាន អាចជួយទាញចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោច ៥៤ម៉ឺនដុល្លារអាមេរិកឯណោះ រាល់ការបង្ហោះម្ដងៗ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកតាមដានក្លែងក្លាយរបស់ Ronaldo អាចរកចំណូលឱ្យលោកជាងកន្លះលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


