កីឡា
ទីលានបាល់ទាត់ខេត្តកំពង់ស្ពឺនឹងសាងសង់រួចរាល់នាពាក់កណ្ដាលឆ្នាំនេះ ដូចការគ្រោងទុក
ដំណើរការសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺស្ថិតនៅក្រុងច្បារមន សម្រេចបានប្រមាណ ៨០ ភាគរយ ចាប់តាំងពីចាប់ផ្ដើមបុកគ្រឹះសាងសង់កាលពីថ្ងៃទី ២១ ខែកុម្ភៈ ដើមឆ្នាំ ២០២១ ហើយគ្រោងបញ្ចប់នៅខែមិថុនា ពាក់កណ្ដាលឆ្នាំនេះ ២០២២នេះ ដូចការគ្រោងទុក។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គម្រោងកីឡដ្ឋាននៅកំពង់ស្ពឺកំពុងដំណើរការសាងសង់ដែលសម្រេចបានប្រមាណ ៨០ ភាគរយ ក្នុងនោះកន្លែងទាត់បាល់បានរួចរាល់ហើយ ខណៈគម្រោងទាំងស្រុងនឹងបញ្ចប់នៅខែមិថុនា ពាក់កណ្ដាលឆ្នាំនេះ ហើយគ្រោងសម្ពោធជាផ្លូវការនាចុងឆ្នាំនេះ។

កីឡដ្ឋានថ្មីសន្លាង គឺជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងរាស្ដ្រប្រចាំមណ្ឌលខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យរីកចម្រើន និងចូលរួមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
គម្រោងសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ បានទទួលការឧបត្ថម្ភថវិកា ២លានដុល្លារពីគម្រោងណាហ្គាវើលដ៏បេះដូងសប្បុរស៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


