កីឡា
អតីតម្ចាស់ក្លឹប Chelsea កំពុងសំងំលាក់ខ្លួននៅប្រទេសមួយ ក្នុងប្លុក ណាតូ
បន្ទាប់ពីត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម និងរឹបអូសទ្រព្យសម្បត្តិ រួមទាំងក្លឹបបាល់ទាត់ Chelsea លោក Abramovich ត្រូវបានគេដឹងថា លោកគេចខ្លួនទៅដល់ទឹកដីទួកគីហើយ។

យោងតាម Business Insider បានរាយការណ៍ថា លោក Roman Abramovich ដែលជាមហាសេដ្ឋីរុស្ស៊ី អាចនឹងរស់នៅលើទូកដ៏ប្រណិតរបស់ខ្លួន ដើម្បីគេចពីភាពអ៊ូអរ នៃពាក្យចចាមអារ៉ាមផ្សេងៗ។

ទិន្នន័យពីប្រព័ន្ធតាមដានកប៉ាល់ជុំវិញពិភពលោកបង្ហាញថា កប៉ាល់ Solaris ដែលមានតម្លៃ ៦១០ លានដុល្លារ បានធ្វើដំណើរពីកន្លែងផលិតកប៉ាល់ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញនៅថ្ងៃទី ៨ ខែមីនា បន្ទាប់មកចាកចេញពីទីក្រុងកំពង់ផែ Tivat ប្រទេស Montenegro នៅថ្ងៃទី ១៣ ខែមីនា ជាមួយគោលដៅថ្មី គឺប្រទេសទួកគី។

គួរបញ្ជាក់ថា Abramovich គឺជាមនុស្សដែលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំង ចំពោះនាវា។ លោកក៏ជាម្ចាស់ និងធ្លាប់មាននាវាទេសចរណ៍ប្រណីតចំនួន៧ផ្សេងទៀត ដូចជានាវា Eclipse តម្លៃ ៣៨០លានផោន , Le Grand Bleu និង ១៣៥លានផោន, Saszorro ១៦លានផោន, Ektasi ១១០ លានផោន , Pelorus ២៧០លានផោន , Luna ១២០ លានផោន និង Olympia ២៥ លានផោន ។

ខណៈ Luna ត្រូវបានលក់ក្នុងឆ្នាំ ២០១៤ ទៅឲ្យមហាសេដ្ឋី Azerbaijani Farkhad Akhmedov ។ ចំណែកនាវាឈ្មោះថា Olympia ត្រូវបានផ្ដល់ជាអំណោយដល់មិត្តល្អបំផុតរបស់លោក គឺ Putin នៅពេលដែលលោកជាប់ឆ្នោត ជាប្រធានាធិបតីរុស្ស៊ីក្នុងឆ្នាំ ២០០២ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន
ចុចអាន៖មកដឹងទ្រព្យសម្បតិ្តសុទ្ធរបស់មហាសេដ្ឋី Roman Abramovic ក្នុងបញ្ជីកំពូលៗអ្នកមានលើលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


