ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Abramovich ដើរតួនាទីដំបូងក្នុងការចរចាសន្តិភាពនៅអ៊ុយក្រែន
វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍ថា មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានដើរតួនាទីពីដំបូងក្នុងកិច្ចពិភាក្សាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែដំណើរការឥឡូនេះស្ថិតក្នុងដៃរបស់ក្រុមចរចាទាំងពីរ។
លោក Abramovich ត្រូវបានអ៊ុយក្រែនស្នើឲ្យជួយសម្រុះសម្រួលដោយសារបទពិសោធរបស់លោកនៅរុស្ស៊ីជាកន្លែងដែលលោកបានបង្កើតទ្រព្យសម្បត្តិក្នុងសម័យកាលវឹកវរទសវត្សរ៍ឆ្នាំ១៩៩០នៃការធ្វើឯកជនភាវូបនីយកម្មក្រោយកុម្មុយនិស្ត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកកាសែតថា ៖«លោកបានចូលរួមក្នុងដំណាក់កាលដំបូង។ ឥឡូវនេះ ការចរចាគឺរវាងភាគីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន»។

រុស្ស៊ី និងអ៊ុយក្រែនកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាព ខណៈកងទ័ពរបស់ពួកគេកំពុងសម្លាប់គ្នាទៅវិញទៅមក ក្រោយពេលការផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ប៉ុន្តែបញ្ហាទឹកដីបានគំរាមកំហែងដល់ការចរចាលំអិត។ ការចរចានឹងចាប់ផ្តើមបន្តនៅថ្ងៃទី២៨ ខែកុម្ភៈទៀត។
ក្នុងការប៉ុនប៉ងដើម្បីបង្ខំឲ្យលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ថយក្រោយពីសង្គ្រាមនៅអ៊ុយក្រែន ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីជាច្រើនដូចជាលោក Abramovich ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ី និងមន្ត្រីរុស្ស៊ី ដែលកាត់បន្ថយសេដ្ឋកិច្ចរុស្ស៊ីយ៉ាងមានប្រសិទ្ធភាពពីលោកខាងលិច។
លោក Abramovich ដែលមានសញ្ជាតិជ្វីហ្វ និងអ៉ីស្រាអែលជាអ្នកជំនួញដ៏មានឥទ្ធិពលបំផុតម្នាក់ដែលទទួលបានទ្រព្យសម្បត្តិយ៉ាងសម្បើម បន្ទាប់ពីការបែកបាក់សហភាពសូវៀតឆ្នាំ១៩៩១។
រីកចម្រើនក្រោយវិបត្តិសូវៀតនៃទសវត្សរ៍ឆ្នាំ១៩៩០ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Boris Yeltsin លោក Abramovich បានទិញភាគហ៊ុនក្នុងក្រុមហ៊ុនប្រេង Sibneft ក្រុមហ៊ុនផលិតអាលុយមីញ៉ូម Rusal និងក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលក្រោយមកបានលក់។
ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ពូទីន លោក Abramovich បានកាន់តួនាទីជាអភិបាលនៃតំបន់ដាច់ស្រយាល Chukotka នៅចុងបូព៌ារបស់រុស្ស៊ីមុនពេលទិញក្លឹបបាល់ទាត់ Chelsea របស់លីគកំពូលអង់គ្លេសឆ្នាំ២០០៣៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


