KPT+
កូនស្រីច្បងរបស់មហាសេដ្ឋី Abramovich ទម្លាប់ចំណាយលុយច្រើនហួសហេតុក្នុងជីវិត
Anna Abramovich ជាកូនស្រីទីមួយរបស់មហាសេដ្ឋី Roman Abramovich និងប្រពន្ធទីពីររបស់គាត់ឈ្មោះ Irina នាងតែងតែបង្កើតព័ត៌មានដ៏រសើបទាក់ទងនឹងការចំណាយហួសហេតុ សម្រាប់ពិធីជប់លៀង និងការភ្ជាប់ទំនាក់ទំនងស្នេហាជាសាធារណៈជាបន្តបន្ទាប់ឥតឈប់ឈរ។
អ្នកស្នងមរតកមហាសេដ្ឋីរូបនេះ ត្រូវគេឃើញកំពុងដើរទិញឥវ៉ាន់នៅហាងលក់ទំនិញប្រណីត Harrods ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយពាក់ចិញ្ចៀនពេជ្រដ៏ធំនៅលើម្រាមដៃនាងឆ្វេង នេះបើយោងតាមសារព័ត៌មាន Daily Mail ក្នុងពេលដែលគេមិនដឹងថាដៃគូនាង ជានរណាឲ្យពិតប្រាដកនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស The Standard បានរាយការណ៍ថា នៅពេលដែល Anna រៀននៅវិទ្យាល័យ ក្នុងទីក្រុងឡុងដ៍ នាងត្រូវបានគេនាំទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយឧទ្ធម្ភាគចក្រ ឬរថយន្ត limousine ការពារគ្រាប់កាំភ្លើង។
លើសពីនេះទៀតដែរ នៅថ្ងៃខួបកំណើតគម្រប់ ១៦ឆ្នាំ កូនស្រីរបស់មហាសេដ្ឋីរូបនេះ បានប្រារព្ធពិធីជប់លៀងយ៉ាងអធិកអធម ដោយមានការចូលរួមពីមិត្តភក្តិចំនួន ៥០០ នាក់ ខណៈដែលគេដឹងថា ពិធីជប់លៀងនេះមានតម្លៃគ្រប់គ្រាន់ដើម្បីទិញផ្ទះទំហំមធ្យមមួយផងដែរ។
នៅអាយុ ១៨ ឆ្នាំ នាងបានភ្ជាប់ពាក្យជាមួយមេធាវី Nikolai Lazarev ដែលចាស់ជាងនាង ៩ ឆ្នាំ។ អ្នកទាំងពីរបានរស់នៅជាមួយគ្នានៅ Hyde Park ទីក្រុងឡុងដ៍ ប៉ុន្តែបានបែកគ្នាមុនពេលរៀបការ។ មួយឆ្នាំក្រោយមក Anna ត្រូវបានភ្ជាប់ទៅ Calum Best ដែលជាកូនប្រុសរបស់កីឡាករបាល់ទាត់ George Best ។ Calum មានអាយុ ៣១ ឆ្នាំនៅពេលនោះ ចាស់ជាង Anna ១២ ឆ្នាំ ហើយគាត់បានណាត់ជួប Lindsay Lohan និង Bianca Gascoigne ពីមុនមក។
ក្រោយមក Anna បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងទៅការអប់រំរបស់នាង ដោយផ្លាស់ទៅសហរដ្ឋអាមេរិក និងសិក្សានៅសាកលវិទ្យាល័យ Columbia ។ នាងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨ ជាមួយនឹងសញ្ញាប័ត្រផ្នែកទស្សនវិជ្ជា។
យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Roman Abramovich ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៩ ពាន់លានដុល្លារ។ ដូច្នេះមិនមែនជារឿងចម្លែកនោះទេ ដែលនាងតែងតែមានទម្លាប់ចាយវាយផ្ដេសផ្ដាសក្នុងនាមជាកូនស្រីច្បងរបស់លោក Abramovich។
សូមជម្រាបជូនថា Anna កើតនៅឆ្នាំ ១៩៩២ ជាកូនស្រីទីមួយរបស់អតីតម្ចាស់ក្លឹបបាល់ទាត់ Chelsea លោក Roman Abramovich និងប្រពន្ធទីពីររបស់គាត់គឺ Irina ។ Roman និង Irina បានរៀបការនៅឆ្នាំ ១៩៩១ ហើយមានកូនចំនួន ៥ នាក់មុនពេលបែកគ្នានៅឆ្នាំ ២០០៧ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀន ៣ យ៉ាង មហាសេដ្ឋីជប៉ុន Kazuo Inamori ប្រាប់ថា មានតម្លៃជាងមាសប្រាក់កែវកង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


