កីឡា
Chelsea រកឃើញម្ចាស់ក្លិបថ្មី ជំនួសម្ចាស់ក្លិបចាស់ជាមហាសេដ្ឋីរុស្សី
ក្លិប Chelsea បានប្រកាសនៅថ្ងៃនេះថា នឹងត្រូវលក់ទៅឱ្យ លោក Todd Boehly ដែលជាម្ចាស់ក្លិប Baesball (LA Dodgers) នៃសហរដ្ឋអាមេរិក។
លោក Roman Abramovich ជាមហាសេដ្ឋីរុស្ស៊ី និងជាម្ចាស់ក្លឹប Chelsea ដែលជាក្រុមដ៏ល្បីនៅ ក្របខណ្ឌ Premier League របស់អង់គ្លេស បានសម្រេចចិត្តចូលនិវត្តន៍ពីកាន់កាប់ និងបានបញ្ជូនទៅមូលនិធិសប្បុរសធម៌នៃកីឡដ្ឋាន Stamford Bridge ក្នុងស្រុកថែរក្សាជំនួសវិញ ដោយបញ្ហានៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

កិច្ចព្រមព្រៀងនេះរួមមាន ២.៥ពាន់លានផោន (៤.៣៦ពាន់លានដុល្លារ) ដើម្បីកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ក្លិបមុន គឺមហាសេដ្ឋីរុស្ស៊ី Roman Abramovich នេះ។ ម្ចាស់ក្លិបថ្មីក៏បានសន្យាផងដែរនូវការវិនិយោគបន្ថែម១.៧៥ពាន់លានផោន (៣.០៥ពាន់លានដុល្លារ) នៅក្នុងក្លិប។
សេចក្តីថ្លែងការណ៍បាននិយាយថា «នេះរួមបញ្ចូលទាំងការវិនិយោគនៅកីឡដ្ឋាន Stamford Bridge, ក្រុមថ្នាល, ក្រុមបាល់ទាត់នារីជាដើម និងការបន្តផ្តល់មូលនិធិសម្រាប់មូលនិធិក្លិប Chelsea»។

គួរដឹងដែរថា លោក Abramovich បានទិញក្លិប Chelsea ក្នុងឆ្នាំ២០០៣ មុនពេលចាប់ផ្តើមការចំណាយដ៏គួរឱ្យភ្ញាក់ផ្អើល។ ជាមួយតម្លៃផ្ទេរយកកីឡាករ និងប្រាក់ឈ្នួលឡើងខ្ពស់ រហូតដល់ការវិនិយោគដ៏ច្រើនរបស់ក្លិប លោក Abramovich បានផ្ដល់ឱ្យក្លិបយ៉ាងច្រើន ហើយទទួលបានពានដោយជោគជ័យដ៏អស្ចារ្យ។
ក្នុងពេលដឹកនាំក្លិបនៅទីក្រុងឡុងដ៍ មហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះបានជួយក្លិបឈ្នះពាន Premier League ៥ដង និង Champions League ២ដង ព្រមទាំង FA Cup ២ដង ឈ្នះ Europa League ២ដង UEFA Supercup ២ដង និង League Cup ៣ដង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


