ព័ត៌មានអន្ដរជាតិ
លោក Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែន ២នាក់ សង្ស័យត្រូវថ្នាំបំពុល (មានវីដេអូ)
អតីតម្ចាស់ក្លិបតោខៀវ Chelsea លោក Roman Abramovich និងអ្នកចរចាសន្តិភាពអ៊ុយក្រែនពីរនាក់ ត្រូវបានគេនិយាយថា ចេញរោគសញ្ញានៃការពុល បន្ទាប់ពីកិច្ចចរចាសន្តិភាពកាលពីរសៀលថ្ងៃទី៣ខែមីនា នៅព្រំដែនអ៊ុយក្រែន-បេឡារុស។

យោងតាមគេហទំព័រស៊ើបអង្កេត Bellingcat បានឲ្យដឹងថា នៅល្ងាចនោះ ពួកគេបីនាក់ បានទទួលរងនូវរោគសញ្ញានៃការពុលសារធាតុគីមី។
ពួកគេចេញរោគសញ្ញារលាកស្បែក រលាកភ្នែក និងការឈឺចាប់ខ្លាំងនៅខាងក្រោយភ្នែក ហើយរោគសញ្ញានេះ កើតពេញមួយយប់។

យោងទៅតាមគេហទំព័រដដែល, គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ បានញ៉ាំអ្វីលើសពីសូកូឡា និងទឹកនោះទេ។
ស្របពេលជាមួយគ្នានោះ មន្ត្រីជំនាញអាវុធគីមីបានពិនិត្យករណីនេះ ហើយសន្និដ្ឋានថា ពួកគេជឿថា ការបំពុលនេះគឺមានចេតនា។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ លោក Abramovich មិនកើតអីទេ ខណៈឧបទ្ទវហេតុបានកើតឡើងជាច្រើនសប្តាហ៍មុនមកម្ល៉េះ ហើយគាត់នឹងបន្តការចរចាជាមួយអ្នកដែលមកពីអ៊ុយក្រែន ក្នុងការប៉ុនប៉ងបញ្ចប់សង្រ្គាម។
អ្នកស្និទ្ធស្នាលនឹងលោក Abramovich និយាយថា គាត់បានចូលរួមក្នុងកិច្ចប្រជុំជាច្រើន បន្ទាប់ពីគាត់ត្រូវបានគេស្នើសុំឲ្យជួយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Zelensky និយាយថា រុស្ស៊ី កំពុងភ័យ ដោយសារតែបទសម្ភាសន៍របស់គាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


